VIDEO មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ចុះសួរសុខទុក្ខ​ក្រុមគ្រួសារ​ទ័ព និង​ផ្តល់​អំណោយ​១៥​គ្រួសារ

0

​កំពង់ធំៈ ក្រុមគ្រួសារ​ទ័ព​ចំនួន ១៥​គ្រួសារ ត្រូវបាន​យកចិត្តទុកដាក់​ពី​សំណាក់​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង កំពង់ធំ និង​ត្រូវ​បានផ្តល់​ជា​អំណោយ សម្រាប់​ការលើកទឹកចិត្ត ដល់​គ្រួសារ​ទ័ព ក្នុង​ឳ​កាស​ចុះសួរសុខទុក្ខ នៅ​រសៀល​ថ្ងៃទី ១១ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅ​ទីបញ្ជាការ​វរៈ​សេនា​តូច​រៀបរយ​លេខ​១ ភូមិ​តា​ឡែក​ថ្មី ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បា​ល័​ង្គ ខេត្តកំពង់ធំ​។​
​ក្រុមគ្រួសារ​ទ័ព ដែល​បានមក​រស់នៅ​ជាមួយ​ស្វាមី ស្ថិតនៅក្នុង​បន្ទាយ​វរៈ​សេនា​តូច​រៀបរយ​លេខ​១ ចំនួន​១៥ គ្រួសារ ត្រូវបាន​ថ្នាក់ដឹកនាំ តំបន់​ប្រតិបត្តិការ​សឹក ប្រឹងប្រែង​យកចិត្តទុកដាក់ ចំពោះ​ជីវភាព​របស់​គ្រួសារ ទ័ព ឲ្យ​មាន​ជីវភាព​ល្អ និង​បាន​ជម្រុញ​ឲ្យ​មានមុខ​របរ សម្រាប់​ការដោះស្រាយ​ជីវភាព និង​ត្រូវ​បានទទួល អំណោយ​ពី​មេបញ្ជាការ ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ​២៣​គ​.​ក មី​យើង​១​កេស ទឹកស៊ីអ៊ីវ​មួយ​យួរ ទឹកត្រី ១​យួរ និង​ថវិកា​៤​ម៉ឺ​រៀល អំណោយ​ទាំងនេះ គឺជា​ទឹកចិត្ត​របស់​ឯកឧត្តម​ផ្ទាល់ សម្រាប់​ជាការ​លើកទឹកចិត្ត​ដល់ គ្រួសារ​កងទ័ព​។​
​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ផ្តាំផ្ញើរ​និង​ណែនាំ ដល់​ក្រុមគ្រួសារ​ទ័ព​ទាំងអស់ ដែល​រស់នៅ​ជាមួយ​ស្វាមី ក្នុង​បន្ទាយ ឲ្យ​ចេះ​ស្រឡាញ់គ្នា សាមគ្គី​គ្នា​ដូច​បងប្អូន​រវាង​គ្រួសារ និង​គ្រួសារ និង​កងកម្លាំង​និង​កម្លាំង ជម្រុញ​ឲ្យ​កូនចៅ​បាន​ចូលរៀន​គ្រប់គ្នា ឲ្យ​ចេះ​ផ្តល់យោបល់​ល្អ​ដល់​គ្នា​ទៅវិញទៅមក និង​ជា​កម្លាំង​សំខាន់បំផុត សម្រាប់​ការជួយ​លើកទឹកចិត្ត​ប្តី ដោយ​មិនត្រូវ​ជេរ ឬ​ស្តី​ប​ន្តោ​ស​គ្នា ឬ​ការជឿ​លើ​ការ​ញ៉ុះ​ញ៉ុ​ង ពី​សំណាក់​មជ្ឈដ្ឋាន​ខាងក្រៅ​អង្គភាព បង្ករ​ឲ្យ​មានការ​បែកបាក់​ខ្វែង គំនិត​គ្នា​នៅក្នុង​បន្ទាយ ដោយឡែក​ក្នុងនាម​ជា​មេបញ្ជាការ ក៏ដូចជា​ថ្នាក់ដឹកនាំ​ទាំងអស់ ចំណុះ​ឲ្យ​តំបន់សឹក បានគិត​គូរ​ណាស់​ចំពោះ​អ​នា​គត់​គ្រួសារ​កងទ័ព មិន​បណ្តោយ​ឲ្យ​គ្រួសារ​ទ័ព​មួយណា ដែល​ជួប​ការលំបាក ដោយ​គ្មាន​ការ​អើពើ​នោះទេ ។​
​ដោយ ប៊ុន រដ្ឋា