​ ​យុវជន​២​នាក់​និង​គ្រឿងញៀន​៣៨​កញ្ចប់ ត្រូវបាន​កម្លាំង​ ​នគរបាល​ខណ្ឌឫស្សីកែវ​បង្ក្រាប​ឃាត់ខ្លួន​

0

ភ្នំពេញ​៖​យុវជន​២​នាក់​និង​គ្រឿងញៀន​៣៨​កញ្ចប់​រួម​និង​ទូរ​ហ្គេម​បាញ់​ត្រី​ចំនួន​១​ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌឫស្សីកែវ​សហ​ការណ៍​និង​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ស្វាយប៉ាក​បង្ក្រាប​នៅវេលា​ម៉ោង​០៤​និង​០០​នាទី​រសៀល​ថ្ងៃទី ១១ ខែ កុ​ម្ភះ ឆ្នាំ ២០១៦ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ក្រុម​៧ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។​

​យុវ​ជនជាប់សង្ស័យ​១​ឈ្មោះ​ទីវ ថា​ន់​យឿ​ង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មាន​មុខរបរ​ជាងភ្លើង ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ ២​ឈ្មោះ​គុជ សុជាតិ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​មុខរបរ​ជាងកាត់សក់ ស្នាក់នៅ ភូមិក​ន្ត្រុ​ង សង្កាត់​ពន្ធ​សាំង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​នាយរង​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌឫស្សីកែវ លោក ម៉ៅ ចាន់​ថុ​ន​បាន​ឲ្យ​ដឹងថា​បន្ទាប់ពី​ទទួលបាន​ឲ្យ​ដាក់បទបញ្ជា​ស្រាវជ្រាវ​ពី​សំណាក់​លោក ទៀង ច័ន្ទ​សារ អធិការនគរបាល​ខ​ណ្ឌ​ឫស្សីកែវ កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ​បាន​ស៊ើបអង្កេត​រហូត​ឈានដល់​ការបង្ក្រាប​ជាក់ស្ដែង​នា​រសៀល​នេះ​ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន​២​នាក់​នៅក្នុង​ផ្ទះ​បើក​ល្បែង​ហ្គេម​បាញ់​ត្រី​និង​ដកហូត​គ្រឿងញៀន​ជា​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៣៨​កញ្ចប់ ដែល​ជន​ត្រូវ​ជាប់​សង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​នៅក្នុង​ផ្ទះ ហ្គេម​បាញ់​ត្រី​។​​បច្ចុប្បន្ន​ជន​ត្រូវ​ជាប់​សង្ស័យ​ទាំង​២​នាក់​ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​និង​សាកសួរ​បន្ថែម​នៅ​អធិការនគរបាល​ខណ្ឌ​ឫស្សីកែវ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕​

photo_2016-02-11_23-12-42 photo_2016-02-11_23-12-40 photo_2016-02-11_23-12-37 photo_2016-02-11_23-12-35