​កំលាំង​នគ​បាល​ប្រឆាំង​គ្រឿងញៀន​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៣​នាក់​ទៅ​តុលាការ​ពីបទ​ចោទ​លួច​ជក់​គ្រឿងញៀន​

0


បន្ទាយមានជ័យ​  ​កំលាំង​នគ​បាល​ប្រឆាំង​គ្រឿងញៀន​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៣​នាក់​ទៅ​តុលាការ​ហើយ​នា​ថ្ងៃនេះ បន្ទាប់​បាន​ឃាត់ខ្លួន​កាលពី​យប់មិញ​នេះ​។​​បញ្ជាក់ថា​:​កំលាំង​នគ​បាល​ក្រុង​សិរីសោភ័ណ​បាន​សហ​ការណ៍​ជាមួយ​កំលាំង​នគ​បាល​ប្រឆាំង​និង​ការជួញដូរ​គ្រឿងញៀន​បាន​ចុះបង្ក្រាប​ករណី​ជក់​គ្រឿង​ញឿ​ន​ខុសច្បាប់​មួយកន្លែង​នៅ​ចំណុច​ផ្លូវ​ចូល​ខាងកើត​រង្វង់​មូល​ស្រី​គ្រប់​ល័​ក្ខ ក្នុង​ចំណុច​ភូមិ​៣​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅ​វរ​លា​ម៉ោង​៩​យប់​ថ្ងៃទី​១០​ខែ​កុ​ម្ភះ ឆ្នាំ​២០១៦​កំលាំង​ស​មិ​ត្ថ​កិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​បាន​ចំនួន​៣​នាក់​និង​ដកហូត​វត្ថុតាង​សំរាប់​ជក់​ថ្នាំញៀន​ថង់​កែច្នៃ​សំរាប់​ដាក់​ថ្នាំញៀន​១​ថង់​ដែកកេះ​សំរាប់​ជក់​ថ្នាំ​៨ ទែ​រ​ម៉ូ​ម៉ែត្រ​១ គំរប​ដប​កែច្នៃ​សំរាប់​ជក់​ចំនួន​២​កាំបិត​ដង​ឈើ​១​។​
​លោក​ចាប សុ​ផា​រិ​ទ្ធ ស្នងការរង​នគ​បាល​ខេត្ត​ប​ម្ទា​យ​មានជ័យ​ទទួលបន្ទុក​គ្រប់គ្រង ផ្នែក​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​មានឈ្មោះ​១​សឹ​ុ​ម​សារ ស្រី​អាយុ​២៤​ឆ្នាំ ២​មានឈ្មោះ​សុក​គឹម​សួ​៊ ប្រុស​អាយុ​៣២​ឆ្នាំ ៣​មានឈ្មោះ​គង់​សុធា​ប្រុស​អាយុ​២៤​ឆ្នាំ​ទាំង​៣​នាក់​រស់នៅ​ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​
​មន្ត្រីនគរបាល​ជំនាញ​គ្រឿងញៀន​បាន​និយាយថា​: ជនសង្ស័យ​ទាំង​៣​នាក់​នៅមុខ​ស​មិ​ត្ថ​កិច្ច​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ទាំង​៣​នាក់ ពិតជា​ចាន​នាំគ្នា​លួច​ជក់​គ្រឿងញៀន នៅ​ចំណុក​កើតហេតុ​ពិតប្រាកដ​មែន​។​ក្រោយពី​បាន​ចំលើយសារភាព​ហើយ​ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវ​នគ​បាល​បញ្ជូនទៅ​តុលាការ​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕​ដោយ​: ឃិន គ​ន្ធា​

photo_2016-02-11_23-09-37 photo_2016-02-11_23-09-34 photo_2016-02-11_23-09-30