​ ​លោក​ថូ​ម៉ាក់​ប្រធាន​ផ្សារ​ប្រសូត្រ​អា​ជីករ​ក្ដៅក្រហាយ​ដោយសារ​យក​ភាស៊ី​លើស​សៀវភៅ​បន្ទុក​

0

ខេត្តស្វាយរៀង​ក្រុម​អា​ជីករ​ផ្សារ​ប្រសូត្រ​បាន​សម្ដែង​ការខឹង​សម្បារ​ទៅលើ​លោក​ថូ​ម៉ាក់​ប្រធាន​ផ្សារ​ប្រសូត្រ​ដែល​បាន​បណ្ដោយអោយ​កូនចៅ​ធ្វើ​ផ្គរ​ព្យុះភ្លៀង​ស្រេច​តែ​អំពើរ​ចិត្ត​ដោយបាន​យក​ភាស៊ី​លើស​សៀវភៅ​បន្ទុក​មួយ​ទ្វេ​ជា​ពីរ​។​យោងតាម​ក្រុម​អា​ជីករ​បានអោយដឹងថា​ក្រុម​អ្នកយក​ភាស៊ី​ដែល​ក្រោម​ការបញ្ជារ​ពី​លោក​ថូ​ម៉ាក់​តម្រូវអោយ​ប្រជាពលរដ្ឋ​ក៏ដូចជា​អា​ជីក​របង់​ភាស៊ី​ដោយ​ម៉ូតូ​១​គ្រឿង​តម្លៃ​៥០០​រៀល អ្នក​ភាស៊ី​យក​១ ០០០​រៀល អ្នកលក់​បន្លែ​មួយ​ល្អី​ក្នុង​សៀវភៅ​បន្ទុក​ឲ្យ​យក​តម្លៃ​២០០​រៀល​ជាក់ស្តែង​អ្នក​ភាស៊ី យក​តម្លៃ ១ ០០០​រៀល ត្រី​មួ​យក​ញ្ជ្រែ​ង​ឬ​ក​ម្ពឹ​សក​ន្លះ​ចានដែក​តូច​យក​១៥០០ រៀល​ថ្លៃ​ដី​១០០ រៀល​ឆា​ត់​៥០០​រៀល ដែល​សរុបមក​អាជីវករ​ក្នុង​ម្នាក់ ត្រូវ​ចំណាយ​អស់ ២៦០០​រៀល ក្នុង​មួយ​ព្រឹក ធ្វើ​ឲ្យ​ពួកគាត់​អ្នក​សាង​យកមក​លក់​បន្ត គឺ​ចំណេញ​ត្រឹមតែ​បន្តិចបន្តួច​ថ្ងៃ​ខ្លះ ខាត​ចូល​ដើម​ក៏មានដែរ ។​អាជីវករ​បានលើកឡើង​បន្តទៀតថា ការយក​តម្លៃ​ភាស៊ី​ថ្លៃ​គឺជា​រឿង​មួយ ប៉ុន្តែ​ពួកគាត់​នៅមាន​ចំងល់​ថា ថ្លៃ​ភាស៊ី​ដែល​ពួកគាត់​បាន​បង់​ជា​រៀងរាល់ថ្ងៃ ដែល​ក្នុងនោះ​មាន​រួមទាំង​ថ្លៃ​អនាម័យ​ផង​នោះ តែ​ហេតុអ្វី​បានជា​ទុក​គំនរ​សំរាម​គរ​ស្អុយ​តាម​ដងផ្លូវ​និង​ជុំវិញ​ផ្សារ និង​ក្នុង​ផ្សា​មួយចំនួន​ផងដែរ​ខ​ណះ​ដែល​អ្នកយក​ភាស៊ី​មិន​ជួយ​សម្អាត​ឱ្យ​ស្អាត​ផង​នោះទេ​។​ជាមួយគ្នានេះដែរ ក្រុមអាជីវករ​បាន សំណូមពរ​សុំ​ឲ្យ អាជ្ញាធរខេត្ត​មេត្តាជួយ​អន្តរាគមន៍​ដោៈ​ស្រាយ​ឲ្យ​ម្ចាស់​ផ្សា​រលោក​ថូ​ម៉ាក់​និង​លោ​កនិច​សុន​យក​ភាស៊ី​ផ្សារ យក​សេវា​តាម​សៀវភៅ​បន្ទុក ! កុំ​ប្រើ​ហិង្សា​លើ​អ្នកលក់ដូរ​មួយ​កញ្ច្រែង​មួយ​ល្អី​សម្រាប់​ក្រពះរស់​មួយថ្ងៃៗ​ក្រុម​អា​ជីករ​ក៏បាន​លើកឡើង​ទៀតថា​រាជ​រដ្ឋ​ភិ​បាល​ដែល​បាន​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ​ហ៊ុនសែន​ជា​ប្រមុខ​ដឹកនាំ​បាន​ខិតខំ​កសាង​ប្រទេស​តាំងពី​បាតដៃ​ទទេរ​អោយមាន​ការរីកចំរើន​និង​បាន​កាត់បន្ថយ​ភាពក្រីក្ររ​ជូន​ប្រជាពលរដ្ឋ​បាន​មួយផ្នែកធំ​ប៉ុន្តែ​អ្នក​ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​ក្ដៅក្រហាយ​និង​កាន់តែ​ក្រ​នោះ​គឺ​លោក​ថូ​ម៉ាក់​ប្រធាន​ផ្សារ​ប្រសូត្រ​បានធ្វើ​ស្រែ​លើ​ខ្នង​រាស្ត្រ​ជញ្ជក់​ឈាម​ប្រជាពលរដ្ឋ​តាមរយះ​គៀប​យក​ភាស៊ី​លើស​សៀវភៅ​បន្ទុក​។​ពាក់​ព​ន្ធ៏​និង​ករណី​ខាងលើនេះ​លោក​ថូ​ម៉ាក់​ប្រធាន​ផ្សា​ប្រសូត្រ​បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​១២​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦​នេះ​ថា​លោក​ពិតជា​ទទួលស្គាល់ថា​កូនចៅ​របស់លោក​ពិតជា​បាន​យក​ភាស៊ី​លើស​សៀវភៅ​បន្ទុក​មែន​ដោយ​លោក​បាន​សំអាងថា​តំលៃ​ទំនិញ​លើ​ទីផ្សារ​មាន​តំលៃ​ថ្លៃ​ហើយ​ណាមួយ​ក្រុម​អា​ជីករ​ខ្លះ​បាន​យក​ទំនិញ​ដាក់លក់​នៅខាងមុខ​ផ្សារ​ធ្វើអោយ​គ្មាន​របៀបរាប់រយ​ហើយ​សុខចិត្ត​អោយ​លុយ​អ្នក​ទា​ភាស៊ី​លើស​ព្រោះ​លក់​កន្លែង​ខាងក្នុង​មិនសូវ​ដាច់​។​ទោ​អ​បី​ជា​យ៉ាងណា​ប្រជាពលរដ្ឋ​បាន​លើកឡើងថា​អោយតែ​ផ្សារ​វិនិយោគ​របស់លោក​ថូ​ម៉ាក់​មាន​ភាពរ​ញែ​ររ​ញៃ​លក់ដូរ​គ្មាន​សណ្ដាប់ធ្នាប់​យក​ផ្លូវ​សា​ធា​រណះ​លក់ដូរ​យ៉ាង​អាណា​ធេ​ប​តេ​យ្យ​និង​យក​ភាស៊ី​លើស​សៀវភៅ​បន្ទុក​ជាដើម​មិន​ត្រូវបាន​ស្ថាប័ន​ដែល​ពាក់​ព​ន្ធ័​ក៏ដូចជា​អាជ្ញាធរខេត្ត​បើ​ល​ភ្នែក​មើល​នោះទេ​ឬមួយ​លោក​ថូ​ម៉ាក់​មាន​ខ្នងបង្អែក​ក្រាស់ឃ្មឹក​ហើយ​មើលទៅ​។

photo_2016-02-12_14-50-31

photo_2016-02-12_14-41-49 photo_2016-02-12_14-41-47