VIDEO ​ ​កម្ម​ការ​នី​កាត់ដេ​ធ្វើការ​នៅ​រោងចក្រ​អេ​វើ​ហ្គ្រី​ន​អឺ​ភែ​រី​ល ខេ​ម​បូ​ឌា ជិត​២០​នាក់​បាន​ដួល​ស​ន្លា​ប់​បង្ក​រការ​ភ្ញាក់​ផ្អើ​

0

​ភ្នំពេញ​៖ កម្ម​ការ​នី​កាត់ដេរ​ជិត​២០​នាក់​ដែល​ធ្វើការ​នៅ រោងចក្រ អេ​វើ​ហ្គ្រី​ន អឺ​ភែ​រី​ល ខេ​ម​បូ​ឌា បាន​ដួល​ស​ន្លា​ប់តៗ​គ្នា​បង្ករ​អោយមាន​ការ​ភ្ញាក់​ផ្អើ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ហើយ​បាននាំគ្នា​ជួយ​ដឹក​តាម​រថយន្ត​មក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ព្រះកុសុមៈ​(​ពេទ្យ​លោកសង្ឃ​) កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១២​ខែកុម្ភរ ឆ្នាំ​២០១៦ ដែលមាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ទល់មុខ​មណ្ឌល​សុខភាព​ទឹកថ្លា ស្ថិតក្នុង​ក្រុម​៥​ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​
​បើតាម​ការ​អោយដឹងពី​កម្ម​ការ​នី​ដែល​ធ្វើការ​នៅ​រោងចក្រ​ខាងលើនេះ​មានកម្ម​ករក​ម្មការ​នី​សរុប​១៩០៣​នាក់​។​
​ប្រភព​ដដែល​បានអោយដឹងថា​មុនពេល​កើតហេតុ​គឺ​កម្ម​កក​ម្មការ​នី​ទាំងអស់​បាន​ចូលធ្វើការ​ដោយ​អង្គុយ​ដេរ​ជាធម្មតា​លុះដល់​ម៉ោង​កើតហេតុ​មានកម្ម​ការ​នី​ម្នាក់​មាន​អាកា​រធប់ៗ​ដង្ហើម​បាន​ដួល​ស​ន្លា​ប់​ហើយក៍​នាំគ្នា​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ក្រោយមក​ស្រាប់​តែមាន​ក្ម្ម​ការ​នី​ផ្សេងៗ​ទៀត​បាន​ដួល​ស​ន្លា​ប់តៗ​គ្នា​រហូតដល់​ទៅ​១៩​នាក់​តែម្តង​។​
​បច្ចុប្បន្ន​កម្ម​ការ​នី​ទាំង​១៩​នាក់​កំពង់​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​លោកសង្ឃ​៕​