​ ​ស្រុក​បាណន់ ទទួលបាន​ផ្លូវ​ក្រាល​ក្រួស​ ​ក្រហម​មួ​ួ​យ​ខ្សែ​ជិត​១០​គ​.​ម ត​ភ្ជាប់​ពី​ផ្លូវជាតិ លេខ​៥៧ តាមរយ​:​ក្រុមការងារ​ថ្នាក់ជាតិ​និង​ ​រដ្ឋបាល

0

ខេត្ត​បាត់ដំបង​...ផ្លូវ​ក្រាល​ក្រួស​ក្រហម ប្រវែង ៩.៤០០​ម៉ែត្រ​​ទ​ទឺង​០៦​ម៉ែត្រ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥៧​ក្នុង​​ភូមិសាស្ត្រ​ភូមិ​ភ្នំ​សំពៅ ឃុំ​ភ្នំ​សំពៅ ទល់នឹង ផ្លូវ​ខេត្ត លេខ​១៥៧១.​បេ ចំណុច​ភូមិ​ស្វាយ​​ប្រគាប នៃ ឃុំ​ឈេ​ី​ទាល ស្រុក​បាណន់ ខេត្ត​​បាត់ដំបង ដែល​អនុវត្ត​គំរោង​សាងសង់ ដោ យ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ត្រូវ​​បាន​បេ​ី​ក​ការដ្ឋាន​សាងសង់​កែលម្អ​ឡេ​ី​ង​វិញ​​កាលពី​ព្រឹក ថ្ងៃទី​១៣​កុម្ភៈ​២០១៦ កន្លងទៅ​​ក្រោម​អធិបតីភាព ឯ​.​ឧ នាយ​ឧ​ត្ត​ម​សេនីយ៍​
​សុខ ផល ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ ជួយ​ស្រុក​បាណន់ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​
​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ប្រធាន​ក្រុម​ការ ងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តបាត់ដំបង និង​ជា​​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​, ឯ​.​ឧ អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង ឯ​.​ឧ ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង​។​

ឯ​.​ឧ ខាន់ ម៉ា​ណេ​រ ទីប្រឹក្សា​សម្តេច​ក្រឡា ហោម និង​ជា​ប្រធាន​មន្ទីរ​សាធារណការ និង​
​ដឹកជញ្ជូន ខេត្តបាត់ដំបង បាន​គូសបញ្ជាក់ ថា​: ដោយ​ពិនិត្យ​ឃេ​ី​ញ​ពី​ការលំបាក​របស់​ប្រ​
​ជា​ពលរដ្ឋ​ក្នុង​ឃុំ​ភ្នំ​សំពៅ​និង​ឃុំ​ឈេ​ី​ទាល​នៃ​​ស្រុក​បាណន់ ទេ​ី​ប​សម្តេច​ក្រឡាហោម ស ខេង បាន​ជម្រុញ​ឲ្យ​មន្ទីរ ខិតខំ​រិះរក​វិធី​ដោះ​​ស្រាយ​ជាបន្ទាន់​ទៅ​ក្រសួង តាមរយ​:​កញ្ចប់ ថវិកា​បន្ទាន់​ឆ្នាំ​២០១៦ ចំនួន​២​កញ្ចប់ ដេ​ី​ម្បី​​ជួសជុល​ផ្លូវ​នេះ​ជូន​ប្រជាពលរដ្ឋ​នៅទីនេះ​។​
​ឯ​.​ឧ ខាន់ ម៉ា​ណេ​រ បាន​ថ្លែង​គូសបញ្ជាក់​ឲ្យ ដឹង​បន្ថែមទៀតថា​: ក្នុង​ឆ្នាំ​២០១៦​នេះ ប្រជា​
​ពលរដ្ឋ​អាច​ធ្វេ​ី​ដំណេ​ី​រ​ទៅកាន់​ផ្លូវជាតិ​លេខ​៥​បាន​តាមរយៈ​ផ្លូវ​លេខ​១៥៧A ដែល​ចេញ​
​ពី​សាលាស្រុក​បាណន់ ខេត្តបាត់ដំបង កាត់​​តាម​ឃុំ​រាំង​កេ​សី ដោយ​មន្ទីរ​គ្រោង​និង​ចាក់ ក្រាល​កៅស៊ូ​ក្នុង​ឆ្នាំ​២០១៦​នេះ​។ ជា​មួ​ួ​យ​គ្នា នេះ នៅក្នុង​ឆ្នាំ​២០១៦ ផងដែរ ក៏មាន​គំរោង​
​បន្ត​ចាក់​ក្រាល​កៅស៊ូ​ជា​តំណាក់ៗ​មួយទៀត​​ពី​ឃុំ​ស្នឹង ទៅ ឃុំ​ចែង​មានជ័យ ដែល​អនុវត្ត​
​ដោយ​កងវិស្វកម្ម​ក្រសួង​ការពារជាតិ ដំ​ណា ក់​កាល​ទី​១ ដែលមាន​ប្រវែង​៣.៥០០​ម៉ែត្រ​។​

ឯ​.​ឧ ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង​​បាន​មានប្រសាសន៍​ក្នុងឱកាស​បេ​ី​ក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ប្រវែង​ជី​ត​១០ គ​.​ម ដែល​អនុវត្ត ដោយ​មន្ទីរ​សាធារណការ​
​ថា នេះ​ជា​សមិទ្ធផល​ថ្មី​ម​យួ​ទៀត របស់​ខេត្ត បាត់ដំបង ក្នុងចំណោម​សមិទ្ធផល ជា​ច្រេ​ី​ន​
​ដែល​បាន​នឹង​កំពុង​អភិវឌ្ឍ ហេ​ី​យ​ជានិច្ច​ជា កាល​ខេត្តបាត់ដំបង​តែងតែ​ទទួលបាន​នូវ​អា​
​ទិ​ភាព​ខ្ពស់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​វិស័យ​​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នូវ​ប្រព័ន្ធ​គម​នា​
​គម​ន៍​ខ្វាត់ខ្វែង​គ្រប់​ច្រកល្ហក​នៅ​ទូទាំង​ស្រុក​ក្នុង​ខេត្ត ធ្វេ​ី​ឲ្យ​ប្រជាពលរដ្ឋ មាន​ជីវភាព​ប្រែ ប្រួល​រី​កច​ម្រេ​ី​ន​ប្រ​សេ​ី​រ​ឡេ​ី​ង​ជា​បន្តបន្ទាប់​។​

នៅក្នុង​ឱកាស​បេ​ី​ក​ការដ្ឋាន​នេះដែរ ឯ​.​ឧ​​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល ប្រធាន​ក្រុម ការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​បាណន់​បាន​អំពាវនាវ​ដល់​ប្រជាជន​គ្រប់ៗ​រូប ក្មួយៗ ជា​យុវ ជន​-​យុវនារី សិស្សានុសិស្ស ក្មួយៗ​កាយ​រិ​ទ្ធិ កាកបាទក្រហម ត្រូវ​នាំគ្នា​គោរព​ច្បាប់​ចរាចរ ណ៍​ផ្លូវគោក​ថ្មី ឲ្យ​បាន​ម៉ឺងម៉ាត់​គ្រប់ៗ គ្នា​ត្រូវ បេ​ី​កបរ ក្នុង​ល្បឿន​ដែល​ច្បាប់ បានកំណត់ និង​នាំគ្នា​គោរព​ស្លាក​សញ្ញា ភ្លេ​ី​ង​ស្តុ​ប និង​គំ នូ​ស​លេ​ី​ដងផ្លូវ ដេ​ី​ម្បី​រក្សា​នូវ​សុខ​សុវត្ថិភាព ផ្ទាល់ខ្លួន​និង​ក្រុមគ្រួសារ​ដោយ​ធ្វេ​ី​យ៉ាងណា​​ថ្ងៃនេះ និង​ថ្ងៃស្អែក សូមកុំ​ឲ្យ​មាន​គ្រោះថ្នាក់​​ចរាចរណ៍​ដាច់ខាត​។​នៅក្នុង​ឱកាស​នោះ​ផង ដែរ​ឯ​.​ឧ សុខ ផល​,​ឯ​.​ឧ ច័ន្ទ សុផល ក៏បាន ប្រគល់​មួកសុវត្ថិភាព​ជាង​៦០០​មួក ក្នុង​ម្នាក់ ៗ មួក​១ សារុង និង​ថវិកា​១​ម៉ឺន​រៀល​…៕