ទីក្រុង​ទាំង​៥​ប្រទេស​នៃ​អនុតំបន់​មេគង្គ​ក្រោម​ត្រៀម​ប្រែក្លាយជា​តំបន់​​កញ្ចប់​ទេសចរណ៍​រួម​តែមួយ​MC

0

​ ភ្នំពេញៈ បណ្តា​ទីក្រុង​ទាំង​៥​ប្រទេស​នៃ​អនុតំបន់​មេគង្គ​ក្រោម​ផ្តើម​ផែនការ​ដើម្បី​ប្រែក្លាយ​តំបន់​នេះ ជា​តំបន់​គោលដៅ​ទេសចរណ៍​រួមមួយ​ដែល​ធានាបាន​ផលប្រយោជន៍​ទាំងអស់គ្នា​ក្នុង​កិច្ចប្រជុំ​មន្ត្រីជាន់ខ្ពស់​ទីក្រុង​ទេសចរណ៍​នៃ​អនុតំបន់​មេគង្គ​ក្រោម​ដែល​រាជធានី​ភ្នំ ពេញ​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ​នេះ លោក​តាំង សុចិត្រ​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេស ចរណ៍​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា គម្រោង​ប្រែក្លាយ​ទីក្រុង​ទាំង​៥​ប្រទេស​នៃ​អនុតំបន់​មេគង្គ ក្រោម​ក្លាយជា​តំបន់​ទេសចរណ៍​រួម​ប្រកបដោយ​ភាព​ទាក់ទាញ់​សម្រាប់​ក្នុង​តំបន់​នេះ គឺជា​គំនិត​ផ្តួចផ្តើម​ដំបូង​របស់​រាជ​ធានី​ភ្នំពេញ ដើម្បីអោយ​ពិភពលោក​កាន់តែ​ស្គាល់​ពី​សក្តានុពល ទេសចរណ៍​ដ៏​សំបូរបែប​។​
​លោក​បាន​បន្ថែមថា ដើម្បី​ឈានទៅ​សម្រេចបាន​តាម​ផែនការ​នេះ​មន្ត្រី​ជំនាញ​នៃ​ទីក្រុង​របស់ ប្រទេស​ទាំង​៥​បាន​រួមគ្នា​ពិភាក្សា​ផ្តោតលើ​បញ្ហា​៤​សំខាន់ ការផ្សព្វផ្សាយ​កញ្ចប់​សេវា​ទេសចរ ណ៍ ការតភ្ជាប់​កញ្ចប់​ទេស​ចរណ៍​នៃ​តំបន់​ទីក្រុង​ទាំង​៥ ការពង្រឹង​ធនធានមនុស្ស និង​យន្តការ អនុវត្ត​។ លោក​ថា បន្ទាប់ពី​ស្វែងរក​បញ្ហា​ប្រឈម​និង​បង្កើត​យន្តការ​ដោះស្រាយ​ហើយ​នោះ សមាជិក​នៃ​ទីក្រុង​ទាំង​៥​នឹង​បង្កើតអោយមាន​សេចក្តី​ថ្លែង​ការ​រួមមួយ​ដើម្បី​ឈានទៅ​អនុ​ម​ត័ ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​4​អភិបាលក្រុង​ទេសចរណ៍​តំបន់​មេគង្គ​ក្រោម​នា​ដើមខែ​មិថុនា ឆ្នាំ​2016 ដោយ​គ្រោង​និង​មានការ​ចូលរួម​ពី​វិស័យ​ទេសចរណ៍​ឯក​ផងដែរ​។​
​គំនិត​ផ្តួចផ្តើម នេះ​មាន​សារៈសំខាន់​ណាស់​ដើម្បីអោយ​ភ្ញៀវ​ទេសចរណ៍​អាចធ្វើ​ដំណើរ​កំ​សាន​តាម​ដង​ទន្លេ មេ​ង្គ​បាន​យល់ដឹង​ពី​ភូមិសាស្ត្រ​វប្បធម៌​ព្រមទាំង​បង្កើត​ចំណូល​ជូន​ប្រជាពលរដ្ឋ​។ សូម​រំលឹកថា កាលពី​ឆ្នាំ​2014​កន្លងទៅ​កិច្ចប្រជុំ​កំពូល​លើក​ទី 3​អភិបាលក្រុង​ទេសចរណ៍​តំបន់​មេគង្គ​ក្រោម​បាន​ប្រារព្វ​ធ្វើឡើង​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ខណៈដែល​កាលពី​លើក ទី​1 និង​ទី​2 ធ្វើ​នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​។​
​យោងតាម​របាយការណ៍​កាលពី​ឆ្នាំ​២០១៥ រាជធានី​ភ្នំពេញ​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​អន្តរ ជាតិ​ជាង​៣​លាន​៣​សែន​នាក់ ក្នុងនោះ​តាម​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ទទួលបាន ជាង​១​លាន​ក់ និង​តាមផ្លូវ​គោក​មាន​ចំនួន​ជាង​២​លាន​នាក់​។​

photo_2016-02-16_11-59-52 photo_2016-02-16_11-59-49 photo_2016-02-16_11-59-32 photo_2016-02-16_11-59-19