ការផ្លាស់​ផ្ដូ​រ​ទីតាំង​បំពេញបែបបទ​ចេញ​ក្រៅប្រទេស ចូលរួម​ការបើក​ស្ថាបនា​ផ្លូវ​រថភ្លើង​អាស៊ាន​

0

​បន្ទាយមានជ័យ​:ការបើក​ស្ថាបនា​ផ្លូវ​រថភ្លើង និង​ស្ថានីយ៍ ត​ភ្ជាប់​កម្ពុជា​-​ថៃ ត្រង់ចំនុច​ច្រកទ្វា​ព្រំដែន​អត្តរ​ជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​-​ស្រះកែវ ទោះបីបើ​ត្រូវ​ប៉ះពាល់ សំណង់​ឯកជន ក្រុមហ៊ុន និង​ស្ថា​ប័ណ​រដ្ឋ​យ៉ាងណា​នោះ តែ​ក្រុម​អន្តរក្រសួង​នៅតែរ​ររ​បន្ត​ធ្វើតាម​គោល​ការកំណត់​របស់​រាជរ​ដ្ឋា​ភិ​បាល​។​
យ៉ាងណាមិញ ទីតាំង​បំពេញបែបបទ​ចេញ​ក្រៅប្រទេស របស់​នគរបាល​អន្តោ​ប្រវេសន៍ ដែល​ពីមុន​សាងសង់​លើ ចំនុច​ផ្លូវ​រថភ្លើង​នេះ​ក៍​ត្រូវបាន​រុះរើ​ផ្លាស់​ទីតាំង អោយ​ផុតពី​ការដ្ឋាន​សាងសង់ តែ​ទីតាំង​ថ្មី​មាន​ទំហំ ១១​ម៉ែត្រ​គុណ​និង ២១​ម៉ែត្រ មាន​សភាព​ធំ​ទូលាយ​ជាង​មុន ហើយ​ត្រូវ​បន្ថែម កង្ហារ និង​ម៉ា​ស៉ី​ន​ត្រជាក់​ក្នុង​ទីតាំង​នេះ ដែល​អាចអោយ​ភ្ញៀវ​រងចាំ​រហូតដល់​ជិត​១០០​នាក់ មន្ត្រី​ថា​អាចបំពេញ​ការងារ​បាន​ដោយ​រលូន មិន​បណ្ដាលអោយ​ភ្ញៀវ​ទស​ចរណ៍​ជាតិ អត្តរ​ជាតិ​មានការ​កកស្ទះ​នោះទេ​។​
លោក​វ​រះ​សេនីយ៍ ស៊ឹម សំអាត ប្រធាន​ប៉ុស្ដិ៍នគរបាល​អន្តោរ​ប្រវេសន៍​ច្រ​ទ្វា​ព្រំដែន​អត្តរ​ជាតិ​ប៉ោយប៉ែត​ប្រាប់ថា​: ទទួល​ការណែនាំ​ពីស​ម្ដេច​ក្រ​ហោម ស ខេង និង​មានការ​ចង្អុលបង្ហាញ​ពី ឯកឧត្ដម​នាយ​ឧត្ដមសេនីយ​សុខ ផល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ម ដើម្បី​សំរួលការ​ស្ថាបនា​ផ្លូវ​រថភ្លើង​ភ្ជាប់​កម្ពុជា​-​ថៃ អោយទៅ​តាម​គោល​ការកំណត់​របស់​អន្តរក្រសួង​និង​រាជរដ្ឋាភិបាល លោក​និង​មន្ត្រី បាន​រុះរើ​សំណង់​បំពេញ បែបបទ​ចេញ​ក្រៅប្រទេស របស់​នគរបាល​អន្តោ​ប្រវេសន៍​ចាស់ ហើយ​សាង់​សំណង់​ថ្មី​រួចរាល់​ហើយ​ដែរ ហើយ​សំណង់​ថ្មី មាន​ទំហំ​ធំ​ទូលាយ​ជាង សំណង់​ចាស់ ចំពោះ​ការបំពេញ​បែបបទ​ចេញ​ក្រៅប្រទេស​ជូន​ភ្ញៀវ​ជាតិ និង​អត្តរ​ជាតិ ដែល​មកពី​ទស្សនា​កំសាន្ត​នៅ​ព្រះរាជ​ជាណា​ច​កម្ពុជា​។​
លោក​វ​រះ​សេនីយ៍ ស៊ឹម សំអាត បន្ត​ប្រាប់ថា​: មន្ត្រី​បាន​បង្កើន​ការងារ​របស់ ធ្វើយ៉ាងណា​បំពេញបែបបទ​ចេញ​ក្រៅប្រទេស សំរួល​ចរាចរណ៍ រក្សារ​សន្តិសុខ សុ​វត្តិភាព ជូន​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​ទៅតាម​ការ​ណែ នាំ​របស់​ក្រសួង ស្របតាម​កំណែទម្រង់​របស់​រាជរ​ដ្ឋា​ភិ​បាល​៕​

ប្រជាពលរដ្ឋ បានសំណូមពរ ឲ្យសម្តេច ក្រឡាហោម សរ ខេង និងឯកឧត្តម អភិបាលខេត្ត បន្ទាយមានជ័យ រួមទាំងលោក វ​រះ​សេនីយ៍ ស៊ឹម សំអាត បញ្ឈប់ការទារលុយ ពីប្រជាពលរដ្ឋខ្មែរ ដែលបានធ្វើដំណើរឆ្លងកាត់ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ដោយសារតែ បច្ចុប្បន្នមន្រ្តីអ្នកវាយប៉ាស្ព័រ បានកំណត់ឲ្យប្រជាពលរដ្ឋខ្មែរ បង់លុយក្នុងប៉ាស្ព័រមួយ ១០០បាត ដែលជា ហេតុ ធ្វើឲ្យមានការងឿងឆ្ងល់ថា នៅខាងថៃសមត្ថកិច្ចវាយប៉ាស្ព័រ ពុំបានទារលុយដូចខាងខ្មែរនោះទេ ហើយការកំណត់ឲ្យបង់លុយក្នុងការវាយប៉ាស្ព័រនេះ ជាច្បាប់កំណត់ ឬក៏ជាការឃុបឃិត ប្រមូលលុយពីប្រជាពលរដ្ឋ ដើម្បីចែកគ្នាដាក់ហោប៉ៅ ។

ដោយ​:​ឃិន គ​ន្ធា​

photo_2016-02-16_14-36-26 photo_2016-02-16_14-36-19 photo_2016-02-16_14-36-17 photo_2016-02-16_14-36-14 photo_2016-02-16_14-36-11 photo_2016-02-16_14-36-08 photo_2016-02-16_14-36-04 photo_2016-02-16_14-36-00