ប្រេ​ស៊ី​ល​កោះហៅ ហ្វឺ​ណាន់ ឌី​ញ៉ូ (Fernandinho) សម្រាប់​ការប្រកួត​មិត្តភាព​ជាមួយ​អាហ្វ្រិក​ខាងត្បូង​

0

​ខ្សែបម្រើ​ក្លិប​មេឃ​ខៀវ Manchester City កីឡាករ Fernandinho (​ហ្វើ​ណាន​ឌី​ញ៉ូ​) បាន​និយាយថា រូបគេ​ពិតជា​រីករាយ​បន្ទាប់ពី​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​កោះហៅ​រូបគេ​ឲ្យ​ចូល​លេង​ក្នុងការ​ប្រកួត​មិត្តភាព​ជាមួយ​អាហ្វ្រិក​ខាងត្បូង​នៅ​ថ្ងៃទី​៥​ខែក្រោយ​នេះ ។​ Fernandinho ប្រាប់​អ្នកសារព័ត៌មាន​ថា “​បន្ទាប់ពី​ត្រឡប់​មកពី​ធ្វើការ​វឹក​ហាត់​ជាមួយ Manchester City វិញ​ក្រុម​គ្រូបង្វឹក​របស់​សាំ​បា​ប្រេ​ស៊ី​ល​បាន​ទូរស័ព្ទ​មក​ខ្ញុំ​ហើយ​វា​ជា​ដំណឹង​ល្អ​បំផុត​ដែល​ខ្ញុំ​បាន​ជាប់​ក្នុង​ក្រុម​ជម្រើសជាតិ​” ។​

Fernandinho បន្តទៀតថា “​វា​ជាការ​ប្រកួតប្រជែង​ដ៏​ធំ​សម្រាប់​ខ្ញុំ​ហើយ​វា​ជា​ឱកាស​របស់ខ្ញុំ​ដើម្បី​បង្ហាញ​នូវ​អ្វីដែល​អាចធ្វើ​បាន ខ្ញុំ​នឹងធ្វើ​ឲ្យ​បានល្អ​បំផុត​ដើម្បី​ឲ្យ​បាន​ជាប់​ជា​កីឡាករ​ចុងក្រោយ​ក្នុង​ការលេង World Cup” ។​ ​គួរ​បញ្ជាក់ថា កីឡាករ playmaker រូបនេះ​បាន​ផ្លាស់​ពី​ក្លិប Shakhtar Donetsk (​សាក​តា ដូ​ណេ​ត​ស​) មកកាន់ Manchester City កាលពី​រដូវក្តៅ​មុន​ក្នុងតម្លៃ​ពលកម្ម ៣០ លាន​ផោន ៕ ​