ឯកឧត្តម ប៊ិន ឈិន អញ្ជើញ​ជា​អធិបតី សន្និបាត បូកសរុប​ការងារ​ពី​ឆ្នាំ ២០១៣ ដល់​ឆ្នាំ​២០១៥ និង​ទិសដៅ​ឆ្នាំ​២០១៦ របស់​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​

0

ភ្នំពេញៈ  សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ពី​ឆ្នាំ ២០១៣ ដល់​ឆ្នាំ​២០១៥ និង​ទិសដៅ​ឆ្នាំ​២០១៦ របស់​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី បាន​ប្រារព្ធ​ឡើង នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦ នាទី​ស្តីការគណៈរដ្ឋមន្ត្រី ។ អង្គសន្និបាត ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី និង​ដោយមាន វត្តមាន​ចូលរួម​ពី ឯកឧត្តម លោក លោកស្រី សមាជិក​សមាជិកា​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី អភិបាល អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត មេធាវី និង​តំណាង​ក្រសួង​ស្ថាប័ន​ពាក់​ព​ន្ធ័ ។​photo_2016-02-17_13-45-40
​ដំណើរការ​នៃ​អង្គសន្និបាត បាន​ប្រព្រឹត្តទៅ ដោយបាន​ស្តាប់​របាយការណ៍​ការងា​រ​របស់ អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី រយះពេល​០៣​ឆ្នាំ ២០១៣ ដល់​២០១៥ ដែល​បញ្ជា​ក់ដោយ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​អគ្គលេខា ធិ​ការ​នៃ អាជ្ញាធរ​ដោះស្រាយ​ទំនាស់​ដីធ្លី និង​ការលើកឡើង​របស់ ឯកឧត្តម អភិបាល អភិបាលរង ខេត្ត​ក្រុង​មួយចំនួន ពាក់​ព​ន្ធ័​ទៅនឹង​ការដោះស្រាយ​វិវាទ​ដីធ្លី ដែល​ក្នុង​រយះពេល​កន្លងមក ថ្នាក់ ដឹកនាំ និង​មន្ត្រី​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី ដោយមាន​ការចូលរួម​សហការ​ពី គ្រប់ ក្រសួង​ស្ថាប័ន និង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ បាន​ខិតខំ​បំពេញការងារ យ៉ាងសកម្ម ហើយ​តាមរយះ​លទ្ធផល​ដែល​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​អនុវត្តបាន ឃើញថា ទំនាស់​ដីធ្លី មិន​ការកើនឡើង​ច្រើន ដូចដែល​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន បានលើកឡើង នោះឡើយ ។​photo_2016-02-17_13-46-43
​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន មានប្រសាសន៍ ថា ៖ ចាប់តាំងពី​រាជរដ្ឋាភិបាល បាន​បង្កើត​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី គិត​មកដល់​ថ្ងៃនេះ គឺមាន រយះពេល​១០​ឆ្នាំ​ហើយ ក្នុងនោះ​អាជ្ញាធរ បានធ្វើការ​ដោះស្រាយ សមស្រប​ជូន​ដល់​ប្រជាពលរដ្ឋ​មួយចំនួន ដែល​បាន កាន់កាប់​ដីធ្លី​ដោយ​ស្របច្បាប់ ហើយ​ទំនាស់​ដែល​នៅសល់ និង​ទំនាស់​ដីធ្លី ថ្មីៗ​ទៀត អាជ្ញាធរ​ជាតិ ដោះស្រាយ​ទំនាស់​ដីធ្លី បាន​នឹង​កំពុង​បន្តធ្វើ​ការដោះស្រាយ ។ ទោះបី​ជាមាន ភារកិច្ច​ដ៏​ទៃ​មួយ ចំនួន​ទៀត ដែល​រាជរដ្ឋាភិបាល​បានប្រគល់​ជូន​ក្តី ក៍​អាជ្ញាធរ​ជាតិដោះស្រាយ ទំនាស់​ដីធ្លី បាន​ខិតខំ ប្រឹងប្រែង​អស់ទាំង​កម្លាំងកាយ​ចិត្ត ដោះស្រាយ​ទំនាស់​ដីធ្លី​ក្នុង​ដែន​សមត្ថកិច្ច របស់ខ្លួន​ដោយ​ស្មារតី ទទួលខុសត្រូវ​ខ្ពស់បំផុត ជាក់ស្តែង​ក្នុង​រយះពេល​០៣​ឆ្នាំ​ចុង​ក្រោយនេះ អាជ្ញា ធរ​ជាតិដោះស្រាយ ទំនាស់​ដីធ្លី បាន​ដោះស្រាយ​ដីធ្លី រួចរាល់​ជា​ស្ថាពរ​បាន​ចំនួន​៨៧​ករណី ។ photo_2016-02-17_13-46-46ឯកឧត្តម ប៊ិន ឈិន បញ្ជាក់ថា ឆ្នាំ​២០១៦ ជា​ឆ្នាំ​ទី​៣ ដែល​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥ នៃ​រដ្ឋសភា នឹង​បន្ត​ការប្តេជ្ញាចិត្ត អនុវត្ត​នយោបាយ​កំណែទម្រង់​ស៊ីជម្រៅ និង​គ្រប់​ជ្រុងជ្រោយ​របស់ខ្លួន ដែល​ចំពោះមុខ​គឺ កំណែទម្រង់​ការគ្រប់គ្រង​ដីធ្លី និង កំណែទម្រង់​ព្រៃឈើ និង​ឡូត៍​នេសាត ។ ឯកឧត្តម បាន​លើកឡើងថា គិត​មក​ត្រឹម​ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ​២០១៦ គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ត្រួតពិនិត្យ វាស់វែង និង​វាយតម្លៃ​សម្បទាន​ដី​សេដ្ឋកិច្ច បាន​ពិនិត្យ និង​វាយតម្លៃ​ក្រុមហ៊ុន​ដី​សម្បទាន​ដី​សេដ្ឋកិច្ច ដោយ​បានធ្វើ​របាយការណ៍​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​សម្រេច​បាន​ចំនួន ២៨១ ក្រុមហ៊ុន រួចមកហើយ ក្នុងនោះ​ក្រុមហ៊ុន ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួងបរិស្ថាន មាន​ចំនួន ១០៦ ក្រុមហ៊ុន និង​ក្រុមហ៊ុន​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ និង​នេសាទ មាន​ចំនួន ១៧៥ ក្រុមហ៊ុន ។photo_2016-02-17_13-46-50 នេះ​គឺជា​ភារកិច្ច​ដ៏​សំខាន់​មួយទៀត ដែល​រាជរដ្ឋាភិបាល សម្រេចបាន ក្នុងការ​ធ្វើអោយ​ដំណើរការ នៃ​ការគ្រប់គ្រង​ដីធ្លី និង​ធនធានធម្មជាតិ​ប្រកបដោយ​ប្រសិទ្ធភាព និង​មាន​និរន្ត​ភាព ដើម្បី​រួមចំណែក​ក្នុងការ​កាត់បន្ថយ​ទំនាស់​ដីធ្លី និង​កាត់បន្ថយ​ភាពក្រីក្រ​របស់ ប្រជាពលរដ្ឋ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន មានប្រសាសន៍​បន្តថា ផ្អែកលើ​បទពិសោធន៍ ការងារ​កន្លងមក របស់​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី គួបផ្សំ​នឹង​ការរកឃើញ​នូវ​ដំណោះ ស្រាយ និង​វិធានការ​ថ្មីៗ​ក្នុង​សន្និបាត​នេះ ជឿជាក់ថា អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី នឹង​បន្ត​កិច្ចសហការ​យ៉ាង​ល្អ​ថែមទៀត​ជាមួយ​ស្ថាប​ន័​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី ក្នុងការ​អនុវត្ត​កិច្ច ការអោយ​មាន​ប្រសិទ្ធភាព ឆ្លើយតប​នឹង​ការ​បេ្ត​ជ្ញា​ចិត្ត និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ៕​photo_2016-02-17_13-47-16 photo_2016-02-17_13-47-14 photo_2016-02-17_13-47-12 photo_2016-02-17_13-47-09 photo_2016-02-17_13-47-06 photo_2016-02-17_13-47-03 photo_2016-02-17_13-47-00 photo_2016-02-17_13-46-54