ពិធីបូជាសពប្រជាការពារភូមិសហគមន៏ជ្រាវដែលត្រូវបានរៀបចំឡើងដោយក្រុមគ្រួសានិងសាលាក្រុងខេត្តសៀមរាប

0

សៀមរាប៖ពិធីបូជាសពប្រជាការពារភូមិសហគមន៏ជ្រាវដែលត្រូវបានរៀបចំឡើងដោយក្រុមគ្រួសា និងសង្កាត់ជ្រាវ សាលាក្រុងខេត្តសៀមរាប ឧបត្ថម្ភថវិកាដោយលោក គង់ ប៊ឹប ជាក្រុមព្រឹក្សាសង្កាត់ជ្រាវ កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភ ឆ្នាំ២០១៦ ស្ថិតនៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាបខេត្តImage6សៀមរាប។ ដោយមានវត្តមានលោក សូ ប្លាតុង ចៅហ្វាយក្រុងសៀមរាប និងលោក អោប រ៉ន ចៅសង្កាត់ជ្រាវ ព្រមទាំងកងកំលាំងប្រជាការពារភូមិ សង្កាត់ និងប្រជាពលរដ្ឋសិស្សានុសិស្សជាច្រើននាក់ចូលរួមផងដែរ។ លោក ក្តៀប សំបូ ជាអនុប្រធានភូមិវាលមានប្រសាសន៏ថា ទាក់ទងទៅនិងជីវប្រវត្តិរបស់លោក ទូច វណ្ណទី ភេទប្រុស អាយុ៣៨ឆ្នាំ ជាកងកំលាំងប្រជាការពាររបស់សាលាក្រុងសង្កាត់ជ្រាវរស់នៅភូមិខាងលើបានទទួលមរណ:ភាពនៅថ្ងៃទី១៤ ខែកុម្ភ ឆ្នាំ២០១៦ ដោយសាររោគគាំងបេះដូងនៅខណ:ពេលកំពុងបំពេញភារកិច្ច ដែលពេទ្យមិនអាចព្យាបាលបានឡើយ លោក ទួច វណ្ណទី ជាបុគ្គលគួឲ្យគោរពស្រលាញ់រាប់អានពីសំណាក់ប្រជាពលរដ្ឋនិងក្រុមការងាររួមសំដៅដល់ការងារសន្តិសុខនិងអសន្តិសុខសង្គមគឺមិនគិតអំពីការនឿយហត់ឡើយ ធ្វើយ៉ាងណាឲ្យតែប្រជាពលរដ្ឋមានសេចក្តីសុខនោះគាត់ស្លាបទៅក៏អស់ចិត្តដែរ។ វាជារឿងរបស់ធម្មជាតិ គ្មានបុគ្គលណាម្នាក់អាចគៀចផុតអំពីសេចក្តីស្លាប់នេះបានឡើយ ហេតុដូច្នេះហើយយើងគួតែធ្វើនូវសេចក្តីល្អដែលជាអំពើបុណ្យជូនបងប្អូនប្រជាពលរដ្ឋដូចគ្នា ទើបអាចទទូលនូវសុខសន្តិភាពបានព្រមៗគ្នា។ ច្បាប់នៃធម្មជាតិ: សង្ខាទាំងឡាយពោលគឺការតាក់តែងឡើងបង្កើតឡើងនូវរូបធម៌ និង នាម ធម៌ អនិច្ចំ ប្រែថាសភាវៈមិនទៀង ទុក្ខំ ប្រែថា សភាវៈ ជាទុក្ខ អនត្តា ប្រែថា របស់មិនមែនខ្លួន បុគ្គលម្នាក់ៗមិនគៀចផុតពីច្បាប់ទាំងបីនេះបានឡើយចូលធ្វើសេចក្តីល្អសំរាប់ខ្លួន កុំចាំថ្ងៃស្អែក សេចក្តីស្លាប់យើងមិនអាចមើលឃើញនោះទេ ។ ចូរធ្វើជាពលរដ្ឋល្អក្នុងសង្គម កុំគិតតែប្រយោជន៍ផ្ទាល់ខ្លួន គ្នានអ្នកណាមួយអាចយកទ្រព្យសម្បត្តិទៅបានទេ។ ពិតជាសោកស្រាយដែលបានបាត់បង់ពលរដ្ឋដ៏ល្អ ម្នាក់ដែលបានលះបង់ដើម្បីជួយImage4ក្នុImage2Image5Image7Image3សហគមន៍ជ្រាវក៏ជាទូទាំងខេត្តសៀមរាបជាដើម៕ដោយ ស៊ាន សុផាត