អគិ្គភ័យឆាបឆេះវាលស្រែអស់ចំនួន២ហិចតារួចរាលដល់អាគារស្តុបគ្រឿងសង្ហារឹមរបស់ក្រុមហ៊ុនចំរុះសិប្បករអង្គរ SophatNews

0

ខេត្តសៀមរាប៖អគិ្គភ័យបានឆាបឆេះវាលស្រែអស់ចំនួន២ហិចតារួចរាលដល់អាគារឃ្លាំងស្តុបគ្រឿងសង្ហារឹមរបស់ក្រុមហ៊ុនចម្រុះសិប្បករអង្គរខណៈពេលដែលក្មេងឃ្វាលគោដុតវាលស្រែដេញចាប់សត្វបណ្តាលឲ្យមានការឆាបឆេះនេះមិនបណ្តាលឱ្យមានមនុស្សណាម្នាក់រងរបួសនិងគ្រោះថ្នាក់12729352_1768677466677003_7060874731123737704_nដល់អាយុជីវិតនោះទេ។ករណីភ្លើងឆេះវាលស្រែរហូតរាលដាលមកដល់អាគារឃ្លាំងស្តុបគ្រឿងសង្ហារឹមនោះកើតឡើងវេលាម៉ោង១២និង៤០នាទីនៅថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០១៦ ស្ថិតនៅខាងកើតឈៀងខាងជើងសាលាវិទ្យាល័យទៀបាញ់ក្នុងភូមិប្រយុទ្ធឃុំពួកស្រុកពួកខេត្តសៀមរាប។លោកវរសេនីយត្រី ទេព ពុំសែនអធិការនគរបាលស្រុកពួកបានឲ្យដឹកថាមុនពេលកើតហេតុ ត្រូវបានពលរដ្ឋនិងបុគ្គលិកតម្បាញសូត្របានរាយការមកឱ្យនគរបាលរបស់អធិការស្រុកពួកមានករណីអគ្គីភ័យកើតឡើងលើអាគារស្តុបគ្រឿងសង្ហារឹមរបស់ក្រុមហ៊ុនចំរុះសិប្បកម្មអង្គរបណ្តាលមកពីក្មេងឃ្វាលគោនាំគ្នាដុតវាលស្រែដើម្បីរកសត្វប៉ុន្តែការឆាបឆេះវាលស្រែនោះត្រូវបានពលរដ្ឋនិងបុគ្គលិកនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យចំនួន១៥បំពង់ទៅជួយពន្លត់ខណៈពេលនោះដោយមានខ្យល់ទើបធ្វើឱ្យរាលមកដល់កន្លែងអាគារស្តុបគ្រឿងសង្ហារឹមរបស់ក្រុមហ៊ុនចំរុះសិប្បកម្មអង្គរ។លោកបន្តថាអាគារស្តុបគ្រឿងសង្ហារឹមរបស់ក្រុមហ៊ុនចំរុះសិប្បកម្មអង្គរដែលបានឆេះអស់នោះមានទំហំ៤មX៧មធ្វើអំពីថ្មក្រោមដំបូលប្រក់ស៊ីប្រូជាកន្លែងរក្សាទុកសម្ភារៈតុបតែងនិងបណ្តាលឱ្យឆេះខូចខាតអគារទាំងស្រុងក្រោយពីឆេះអាគារនោះអស់ទាំងសូត្រនិងសម្ភារៈដែលទុកដាក់នៅក្នុងនោះគិតជាទឹកប្រាក់ប្រមាណជាង២៥០០០ដុល្លា។ពីវាលស្រែមកដល់ឃ្លាំងមានម្ងាយប្រមាណ២០០ម៉ែត្ររួចកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកពួកបានសហការជាមួយកម្លាំងជំនាញពន្លត់អគ្គីភ័យស្នងការដ្ឋាននគរបាលខេត្តនិងកម្លាំងអគ្គីភ័យព្រលានយន្តហោះខេត្តសៀមរាបប្រើប្រាស់រថយន្តទឹកអស់ចំនួន៤គ្រឿងនិងបំពង់ពន្លត់អគ្គីភ័យចំនួន១៥បំពង់ទើបអាចទប់ស្កាត់ស្ថានភាពនោះបានទាំងស្រុងប៉ុន្តែសោកស្តាយយឺតពេលបន្តិចដែលរថយន្តពន្លត់អគ្គិភ័យនោះមកជួយដែរតែត្រូវបានភ្លើងឆេះអស់ទៅហើយខណៈពេលនោះមិន12744207_1768677430010340_8646078390083893860_n 12729352_1768677466677003_7060874731123737704_n 12717339_1768677476677002_3721476400013043463_n 12715809_1768677486677001_4422993469086919448_n 12715394_1768677420010341_7150344287916369070_n 12705674_1768677473343669_2029222240688138306_nបណ្តាលឱ្យមនុស្សណាម្នាក់ស្លាប់ឬគ្រោះថ្នាក់អ្វីទេក្នុងហេតុការភ្លើងឆេះនេះ៕ដោយ ស៊ាន សុផាត