​ដឹក​ស្រី​ស្នេហ៍​ទៅលេង​ផ្សារ​រាត្រី​ប្រពន្ធ​តាម​ទាន់​បត់​រថយន្តបុក​ប្រពន្ធ​ផ្ទុប​នឹង​តូប​លក់ដូរ​ស្លាប់​

0

​បន្ទាយមានជ័យ​៖ ស្ត្រី​ម្នាក់​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ស្លាប់​បន្ទាប់ពី​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុន​ខ​ណះ​ត្រូវ​ប្តី​កំហូច​បត់​រថយន្តបុក​ផ្ទុប​ទៅនឹង​តូប​លក់ដូរ​មួយ​ក្នុង​ផ្សារ​រាត្រី​ពេលដែល​តាម​ទាន់​ប្តី​កំពុងតែ​ដឹក​ស្រី​ស្នេហ៍​ដើរលេង​។​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៩​និង​២០​នាទី​យប់​ថ្ងៃទី​១៨​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦​នៅ​ចំនុច​បរិវេណ​ខាងកើត​ផ្សារ​រាត្រី​ស្ថិត​ក្នុងភូមិ​ព្រះ​ពន្លា​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​។​
​អ្នក​ឃេ​ី​ញ​ហេតុការណ៍​បាន​និយាយ​ប្រាប់ថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​នីសា​ន់​ណា​វ៉ា​រ៉ា​ពណ៌​ស្ក​ពាក់​ស្លាក់​លេខ​ភ្នំពេញ​2V-6906​ដឹក​នារី​វ័យក្មេង​ម្នាក់​ជិះ​ចូលទៅក្នុង​ផ្សារ​រាត្រី ភ្លាម​នោះដែរ​ក៏មាន​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​សង់​មួ​ុ​យ​គ្រឿង​តាម​ពីក្រោយ​។​ក្រោយមក​ស្ត្រី​នោះ​ក៏​ដាក់​ម៉ូតូ​ចោល​ហើយ​រត់​តម្រង់​ទៅរក​រថយន្ត​នោះ​ក្នុងស្ថានភាព​ខឹងសម្បា​យ៉ាងខ្លាំង ។​បុរស​ម្នាក់​ដែល​កំពុងបើក​បររថ​យន្ត​ពេល​ឃើញ​ស្ត្រី​នោះ​ចុះ​ពី​ម៉ូតូ​រត់​សំដៅ​មក​ក៏​បត់​រថយន្ត​ទំនងជា​ចង់​បត់​គេច​ស្រាប់តែ​ទៅបុក​ស្ត្រី​នោះ​ផ្ទុប​ជាមួយ​តូប​លក់​បណ្តាលអោយ​រង​របួស​ជា​ទម្ងន់ ហើយក៏​ដឹកបញ្ជូន​តាម​រថយន្ត​នគរបាល​ចរាចរណ៍​ទៅកាន់​មន្ទីរពេទ្យ​តែ​អកុសល​ក៏​ស្លាប់​តាមផ្លូវ​ទៅហើយ​។​
​យោងតាម​សម្តី​របស់​មន្ត្រីនគរបាល​ចរាចរណ៍​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា​ស្ត្រី​ដែល​ត្រូវ​រថយន្តបុក​ផ្ទុប​នោះ​មានឈ្មោះ មាស សារី អាយុ​៣០​ឆ្នាំ​ត្រូវជា​ប្រពន្ធ​របស់​ឈ្មោះ សាន ស៊ីម ហៅ​ចក់ អាយុ ៣៨​ឆ្នាំ រស់នៅ​ភូមិ​និង​សង្កាត់​ទឹកថ្លា​ក្រុង​សិរី​សោ​ភ​ណ័​ខេត្តបន្ទាយមានជ័យ​ជា​អ្នកបង្ក​។​
​មន្ត្រីនគរបាល​បាន​បញ្ជាក់ថា​ករណីនេះ​គឺ​មកពី​ប្រពន្ធ​តាម​ទាន់​ប្តី​កំពុង​ដឹក​ស្រី​ស្នេហ៍​ដើរលេង​ហើយ​ប្តី​ភ័យ​ក៏​បត់​រថយន្ត ប្រពន្ធ​ឃើញ​ដូច្នេះ​ក៏​រត់​ពីមុខ​រថយន្ត​បំណង​ទៅ​ទាញ​ទ្វារ​ខាង​ស្រី​ស្នេហ៍​តែ​ចៃដន្យ​ក៏ត្រូវ​បុក​គៀប​ជាប់​នឹង​តូប​តែម្តង​។​ក្រោយ​កើតហេតុ​បុរស​ជា​ប្តី​ក៏​ស្ទុះ​ចុះមក​បីត្រកង​ប្រពន្ធ​យំ​ស្រែក​រាយរាប់​ពី​កំហុស​របស់ខ្លួន​ដែល​បង្ក​អោយ​ប្រពន្ធ​ទៅជា​បែបនេះ រីឯ​នារី​ជា​ស្រី​ស្នេហ៍​ចុះ​ពី​រថយន្ត​គេចខ្លួន​បាត់ស្រមោល​៕​ដោយ​:​ឃិន គ​ន្ធា​

photo_2016-02-19_17-04-31 photo_2016-02-19_17-04-26 photo_2016-02-19_17-04-21 photo_2016-02-19_17-04-15 photo_2016-02-19_17-04-10