ជនសង្ស័យ​ម្នាក់ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ខ​ណះ​កំពុង​ចែកចាយ ថ្នាំញៀន នៅ​តារាង​យន្តហោះ ស្រុក​បន្ទាយ​អំពិល​

0

​ឧ​ត្ត​រ​មានជ័យ​៖ កាលពី​វេលា​ម៉ោង​១១​និង​២៥​នាទី​ថ្ងៃទី​១៩ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ លោក​អនុសេនីយ៍ទោ ដៀប សារឿន នាយប៉ុស្តិ៍​ស្តីទី បាន​ដឹកនាំ​កម្លាំង​ចុះទៅ​កន្លែង កើតហេតុ បន្ទាប់ពី ទទួលបាន ពត៍​មាន​ថា មាន​ករណី​ចែកចាយ​គ្រឿងញៀន នៅ​ចំណុច​តារាង​យន្តហោះ ស្ថិ​ន​នៅក្នុង​ភូមិ​អំពិល​ថ្មី ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅពេលនោះ សមត្ថកិច្ច យើង​ក៏បាន​ឃើញ​មុខសញ្ញា ហើយក៏​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ តែម្តង​រួមជាមួយ​វត្ថុតាង ថ្នាំញៀន​ចំនួន​៣​គ្រាប់​។​លោក​អនុសេនីយ៍ទោ ដៀប សារឿន នាយ​នគរបាល​ប៉ុស្តិ៍​ស្តីទី បាន​ឲ្យ​ដឹង​ទៀតថា​.​ជនសង្ស័យ ដែល​កម្លាំង​សមត្ថកិច្ច ចាប់​ឃាត់ខ្លួន​នោះ មានឈ្មោះ ឃុ​ត ធា ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​អំពិល​ចាស់ ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​IMG_1280 IMG_1279 IMG_1278មានជ័យ និង​ដកហូត​ថ្នាំញៀន ប្រភេទ​មេ​តាំ​ហ្វេ​តា​មីន​(wy)​ចំនួន​៣​គ្រាប់​។​សមត្ថកិច្ច​ប៉​លិ​ស បាន​បន្តទៀតថា ករណីនេះ កម្លាំង​ជំនាញ​យើង កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕