ពិធីចែកអំណោយដល់ទូរគតជននិងក្មេងកំព្រាដែលត្រូវបានឧបត្ថម្ភ:ដោយអង្ការការពារបរិដ្ឋាន និងអភិវឌ្ឍន៏ (អ៊ិប ដូ) ព្រមទាំងសប្បុរសក្នុងនោះមានព្រះសង្ឃចូលរួមផងដែរ

0

សៀមរាប៖ នៅព្រឹកថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៦ អង្ការការពារបរិដ្ឋាន និងអភិវឌ្ឍន៏(អ៊ិប ដូ)ព្រមទាំងសប្បុរសជននានាក្នុងនោះមានព្រះសង្ឃចូលរួម ដើម្បីចែកអំណោយដល់ទូរ៏គតជននិងក្មេងកំព្រាមានចំនួន១៣គ្រួសារស្ថិតនៅក្នុងសាលាឃុំនគរភាស ភូមិល្បើក ស្រុកអង្គរជុំ ខេត្តសៀមរាប។Image3លោក ប្រាក់ សំអេន ជាអគ្គលេខាធិការនៃអង្ការការពារបរិដ្ឋានបានមានប្រសាសន៏ថា អង្ការការពារបរិដ្ឋាន និងអភិវឌ្ឍន៏(អ៊ិប ដូ)នេះ គឺជាអង្ការមួយក្រៅរដ្ឋាភិបាលតែយើងបានសហការណ៏គ្នាដើម្បីជួយដល់សង្គមជាតិ និងចូលរួមចំណែកកាត់បន្ថយនៅភាពក្រីក្រ ហើយអំណោយទាំងអស់នេះបានមកពីសប្បុរស់ជន និងព្រះសង្ឃមានដូចខាងក្រោម១.លោកគ្រូ ចៅអធិការវត្តខេរាសាមគ្គី ព្រះនាម ណុប ឡន និងលោកគ្រូសូត្រស្តាំ ព្រះនាម សេង សុធារើត ស្ថិតនៅក្នុងភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាបបានចូលរូមឧបត្ថម្ភ:មី៣កេះ ទឹកត្រី ៤យួរ ទឹកស៊ីអ៊ីវ ១យួរ សារ៉ុង១៥ និងថវិកាចំនួន ១៣ម៉ឺនរៀលនិង១៣ដុល្លា ២.លោកគ្រូចៅអធិការវត្ត ពោរៀង ព្រះនាម ចាន់ រាហុល មានមីធំ១កេះ មីតូច១កេះ ទឹកផ្លែឈើ១កេះ និងថវិកាចំនួន៧ម៉ឺនរៀល លោក នាម ចេង ចំនួន៦៥០០០រៀល ព្រមទាំងលោក យាយៗនៅភូមិនគរភាស និងសប្បុរសជននានាមានសម្ភារ:ឧបភោគនិងបរិភោគមួយចំនួនបានចូលរូមឧបត្ថម្ភ:ដល់ជនទូរគត់និងក្មេងកំព្រា១៣គ្រួសា ក្នុងម្នាក់ៗទទូលបានអង្ករចំនួន២០គីឡូក្រាម មី៣១កញ្ចប់ និងទឹកត្រីទឹកស៊ីអ៊ីវ ម្សៅស៊ុបសាប៊ូរួមទាំងថវិកាក្នុងម្នាក់ៗ៤០០០០រៀលផងដែរ។ ថវិកានិងគ្រឿងសម្ភារ:ឧបភោគនិងបរិភោគមួយចំនួនបានចូលរូមឧបត្ថម្ភ:គឺបានមកពីការខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់ខ្ពស់នៃភ្នាក់ងារបុគ្គលិករបស់អង្ការការពារបរិដ្ឋាន និងអភិវឌ្ឍន៏(អ៊ិប ដូ)ប្រចាំស្រុកអង្គរជុំខេត្តសៀមរាបនេះ ដើម្បីទំនាក់ទំនងរៃអង្គាសពីសប្បុរសជននានាក្នុងស្រុក ជាការចូលរួមជួយលើកកម្ពស់ជីវភាពដល់ជនទូរគត និងក្មេងកំព្រាជាលើកទី១ហើយៗអង្ការការពារបរិដ្ឋាន និងអភិវឌ្ឍន៏(អ៊ិប ដូ)យើងនិងមានគម្រោងចែកអំណោយនៅពេលខាងមុខបន្តទៀត៕ដោយ Image2 Image7 Image6 Image5 Image4 Image3ស៊ាន សុផាត