បុរសម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ត្រូវរថយន្តស្ទូចថ្ម(ក្រុមហ៊ុនចិន)បុកចំក្បាល

0

ឧត្តរមានជ័យ៖.កាលពីវេលាម៉ោង៩និង១៥នាទីថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១៦ បុរសម្នាក់ត្រូវបានស្លាប់ភ្លាមៗដោយសារ រថយន្តស្ទូចថ្ម នៅការដ្ឋានក្រុមហ៊ុនចិន បុកចំក្បាលកម្មករបណ្តាលឲ្យស្លាប់ ស្ថិតនៅក្នុងភូមិចាន់ក្រហមសែនជ័យ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។សមត្ថកិច្ចIMG_1287ប៉ូលិស បានអោយដឹងថា មានករណី ថ្មធ្វើស្ពាន បុកក្បាលកម្មករធ្វើស្ពាន១នាក់ស្លាប់ ជនរងគ្រោះមានឈ្មោះ កែវ វណ្ណា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅ នៅភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង.ហើយបច្ចុប្បន្ន ធ្វើជាកម្មករនៅក្នុងក្រុមហ៊ុនចិននៅក្នុងភូមិចាន់ក្រហមសែនជ័យ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង នៅពេលកំពុងស្ទូចថ្ម ធ្វើស្ពានដាក់រថយន្ត។នៅពេលបច្ចុប្បន្ន សមត្ថកិច្ចប៉ូលិស ជំនាញកំពុងចុះ ទៅកន្លែងកើតហេតុសួរនាំនិងរកអ្នកបង្ករ ដើម្បីចាត់ការIMG_1286 IMG_1288 IMG_1287ទៅតាមនិតិវិធីច្បាប់៕