សូមអោយពលរដ្ឋចូលរួមផ្តល់ព័ត៍មានខណៈក្រុមចោរប្លន់ប្រដាប់អាវុធបម្រុងធ្វើសកម្មភាពប្លន់ទូមាស

0

បន្ទាយមាបជ័យ ៈ លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវសូមអោយមានការចូលរួុមពីសំណាក់ប្រជាពលរដ្ឋ អាជីវករ ជាមួយនិងកម្លាំងប៉ូលីស ដែលកំពុងប្រតិបត្តិការណ៍ តាមគោលដៅក្នុងខេត្ត ក្រុង ស្រុក ឬតាមប្រព័ន្ធទូរស័ព្ទ២ខ្សែ ។ការប្រកាស អោយមានការimage1ប្រុងប្រយ័ត្ននេះធ្វើឡើងតាមប្រព័ន្ធ Facebook របស់លោកនាព្រឹកថ្ងៃទី២៣ កុម្ភះ ២០១៦ បន្ទាប់ពីរយៈពេលប៉ុន្មានថ្ងៃនេះតាព័ត៍មានថា មានក្រុមចោរប្លន់ប្រដាប់អាវុធ ដែលមកពីភូមិសាស្ត្រ ប៉ែកខាងកើត ក្នុងគោលបំណងប្រុងប្លន់ទូមាស ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ពិសេសក្រុងប៉ោយប៉ែត ។តាមរយៈនេះ លោកបានចាត់កម្លាំងបង្កើនការល្បាតការពារ តាមគោលដៅសំខាន់ ៗ ដូចជា កន្លែងដូរលុយ ទូរលក់មាស វេប្រាក់ ។ ល។ ក្រៅពីការបង្កើនកម្លាំងការពារនេះ លោកក៏បានអំពាវនាវសូមអោយប្រជាពលរដ្ឋ អាជីវករ មេត្តាប្រុងប្រយ័ត្ន ហើយផ្តល់ព័ត៍មានជាបន្ទាន់ដល់ សមត្ថកិច្ចប៉ូលីសដែលនៅគាកខ្លួន ឬក៏ទំនាក់ទំនងតាមលេខទូរស័ព្ទរបស់លោក ០១២ ២២២ ២០. និងតាមលេខទូរស័ព្ទរបស់ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌ ០១៦ ៦៣៦ ៨៨៦ ឬទំនាក់ទំនងទៅអធិការស្រុកក្រុងដែលមានលេខស្រាប់ បិតនៅតាមទីសាធារណៈ ។
គួរបញ្ចាក់ផងដែរថា ជាបន្តបន្ទាប់នេះ មានករណីលួចប្លន់ ជាទ្រង់ទ្រាយធំ កើតឡើងស្ទឺរគ្រប់ខេង្តក្រុង ជាពិសេសខេត្តជាប់និងខេត្តបន្ទាយមានជ័យតែម្តង ដែលធ្វើអោយការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋជាពិសេសលើករណីប្លន់ត្រូវបានរឹតបន្តឹងយ៉ាងតឹងរឹង មិនមានការថ្វេរប្រហេសFullSizeRender IMG_7073 image2 image1ឡើយ ៕