​ស្ត្រី​៣​នាក់​រងរបួស​ធ្ងន់​ស្រាល​ខ​ណះ​គ្រោះថ្នាក់​ ​ចរាចរណ៍​ក្រ​ទ្បា​ប់​រថយន្ត​លុច​ស៊ី​ស​១​គ្រឿង​

0

​ខេត្តព្រះវិហារ​ ​សេចក្តីរាយការណ៍​បានអោយដឹងថា​ស្ដ្រី​៣​នាក់​រងរបួស​ធ្ងន់​ស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ក្រ​ទ្បា​ប់​រថយន្ត​លុច​ស៊ី​ស​ពណ៌​ស​១​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​២P១១១៣​បើកបរ​ដោយ​បុរស​ម្នាក់​កាលពី​វេលា​ម៉ោង​១២​រសៀល​ថ្ងៃទី​២២​កុ​ម្ភះ​២០១៦​ស្ថិតនៅលើ​ដងផ្លូវ​គ្រួស​ក្រហម​ក្នុងភូមិ​ណា​ង​រ៉ុង​ឃុំ​ដង​ផ្លិត​ស្រុ​ឆែប​ខេត្តព្រះវិហារ​។​
​ស្ថានភាព​គ្រោះថ្នាក់​នោះ​ទំនងជា​បើកបរ​ក្នុង​ល្បឿន​លឿន​លើ​ដងផ្លូវ​គ្រួស​ក្រហម​រៀង​អង្កាញ់ៗ​ដូច​ទឹករលក​ក៍​រអិល​កង់​ហើយ​រេ​ចង្កូត​ក្រ​ទ្បា​ប់​ជាច្រើន​ត្រ​ទ្ប​ប់​ផ្ងារជើង​ទ្បើង​តែម្តង​ហើយ​នៅ​តំបន់​នោះ​ក៍​ស្ងាត់​ថែមទៀត​។​
​ហេតុការណ៍​នេះ​មិនទាន់​ទទួលបាន​ប្រភពព័ត៌មាន​ពី​នគរបាល​ចរាចរណ៍​ស្រុក​ឆែប​នៅ​ទ្បើ​យ​ទេ​៕K2 k6