សកម្មភាព​បោះឆ្នោតក្រុមប្រឹក្សា​រាជធានី ស្រុក​ក្រុង ក្នុង​ខេត្តកំពង់ធំ

0

​កំពង់ធំ ៖ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ ឧសភា ឆ្នាំ ២០១៤ នៅតាម​បណ្តា​ការិយាល័យ បោះឆ្នោតក្រុមប្រឹក្សា​រាជធានី ស្រុក​ក្រុង អណ​ត្តិ​ទី​២ នៅក្នុង​ខេត្តកំពង់ធំ នៅតាម​ការិយាល័យ បោះឆ្នោត ទូទាំង​ខេត្ត​មាន ចំនួន ៩ ​ក្នុងនោះ​មាន​គណៈបក្ស​ចូលរួម ប្រ​គួ​ត​ប្រជែង បោះឆ្នោត​មាន​គណៈបក្ស​ប្រជាជន គណៈបក្ស​សង្គ្រោះ​ជាតិ គណៈបក្ស​ហ៊ិ​ន​ស៊ិនប៉ិច និង​គណៈបក្ស​ស​ម្ព័​ន្ន​ប្រជាធិបតេយ្យ ។​គ្រប់​ការិយាល័យ​បោះឆ្នោត បាន​ប្រព្រឹត្ត​ទៅដោយ​រលូន ដោយ​ភាព​ស្ងៀមស្ងាត់ ដោយមាន គណៈកម្មការ អ្នកសង្កេតការ និង​សន្តិសុខ​ការពារ​បានល្អ​ប្រសើរ ។​ ​

ជាក់ស្តែង​ការិយាល័យ​លេខ ០០២ បាន​បោះឆ្នោត​នៅក្នុង​វិទ្យាល័យ កំពង់ស្វាយ មា​ប​អង្គ​បោះឆ្នោត​មកពី គ្រប់​គណៈបក្ស បាន​បោះឆ្នោត​យ៉ាង​មាន​របៀបរៀបរយ និង​មាន​សណ្តាប់ធ្នាប់​ល្អ ប្រព្រឹត្ត​ទៅដោយ​ភាព យុត្តិធម៌ ដោយ​អង្គ​បោះឆ្នោត​ទាំងអស់ បាន​គោរព​នូវ របៀប​វិន័យ​បានល្អ ។​

​ដោយឡែក​ការិយាល័យ លេខ ០០៨ ស្ថិតនៅ​វត្ត​កំពង់​ឈើទាល ស្រុក​ស្ទោង អង្គ​បោះឆ្នោត​បាន​ប្រព្រឹត្តទៅ ដោយ​រលូន តែ​ចំពោះ​អង្គ​បោះឆ្នោត​ហាក់ដូចជា មិនទាន់​គោរព​នូវ​វិន័យ នឹង​សេចក្តីថ្លៃថ្នូរ ដោយ​ការ​ឈរ​រងចាំ​បោះឆ្នោត​មាន​ភាព​រញ៉េរញ៉ៃ បង្ករ​ផ្តុំគ្នា ហាក់ដូចជា​គ្មាន​របៀប តែ​ទោះជា​មាន​ភាព​មិនសូវមាន​របៀប ណា​នោះ ក៏​សកម្មភាព​នៃ​អង្គ​បោះឆ្នោត​ទាំងអស់ បាន​អនុវត្តន៍​តាម​តួនាទី រហូត​បានបញ្ចប់​រៀប​រយ និង​បាន ចេញ​ជា​លទ្ធផល ចំពោះ​ស្រុក​ស្ទោង មាន​អង្គ​បោះឆ្នោត​ចំនួន ៦១ គណៈបក្ស​ប្រជាជន ទទួលបាន ៦១ គណៈបក្ស​សង្គ្រោះ​ជាតិ ២៩ គណៈបក្ស​ហ៊ុនស៊ិនប៉ិច ១១ ។Image44 Image46 Image47