ថាសហោះ​ធ្លា​ក់នៅ​ហ៊ី​ឡុង​ជាំ​ង​ប្រទេស​ចិន​

0

​ហ៊ី​ឡុង​ជាំ​ង​៖​វត្ថុ​ហោះ​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​បី​ត្រូវបាន​គេ​ប្រទះឃើញ ក្រោយពី​បាន​ធ្លាក់​ពីលើ​មេឃ និង​ចុះចត​នៅ​ពីរ​កន្លែង​ផ្សេងគ្នា​នៅក្នុង​ខេត្ត​ហ៊ី​ឡុង​ជាំ​ង នា​វេលា​ម៉ោង​ប្រហែល 6:00 ព្រឹក កាលពី​ថ្ងៃ​សុក្រ នេះ​បើ​យោងតាម​គេហទំព័រ Chinanews.com បាន​រាយការណ៍ ហើយ​ត្រូវបាន​គេហទំព័រ​ចិន​ឆាយ​ណា​ដេលី ចុះផ្សាយ​នា​ល្ងាច​ថ្ងៃ​សុក្រ ទី​១៦ ខែឧសភា ឆ្នាំ​២០១៤​នេះ​។ ​អាជ្ញាធរ​ក្រុង The Yi'an county បាន​បញ្ជាក់ថា នៅពេល​រសៀល​អ្នកភូមិ Mengchang បានឮ​សំឡេង​រំខាន​ដ៏​មួយ​ហើយ​បន្ទាប់មក​បានឃើញ​វត្ថុ​ម្យ៉ាង​រាង​ដូច​គ្រាប់​បាល់​ដ៏​ធំ​មួយ​នៃ​ការ​ជះ​ពន្លឺ​ទៅ​សួន​បន្លែ​ដែលជា​កម្មសិទ្ធិ​របស់​អ្នកភូមិ​។ ​

រូបភាព​ដែល​ថត​ដោយ​អ្នកភូមិ​បាន​បង្ហាញថា វត្ថុ​នេះ​គឺជា​គ្រាប់​បាល់​ដែក​មួយ​ដែល​ពាក់កណ្តាល​គ្របដណ្តប់​ដោយ​ស្រទាប់​មួយ​ដែលមាន​គែម​ដ៏​ស្រួច​។ វត្ថុ​ស្រដៀង​គ្នា​ពីរ​ផ្សេងទៀត​ត្រូវបាន​គេ​ប្រទះឃើញ​ធ្លាក់ចុះ​ពីលើ​មេឃ​ចុះ​នៅ​ស្រុក Baiquan county នៅក្បែរ​នោះដែរ​។ វត្ថុ​មួយ​នេះ​មាន​អង្កត់ផ្ចិត 70 centimers មួយ​និង​មាន​ទម្ងន់ 40 គីឡូក្រាម នេះ​បើតាម​

ស្ថានីយទូរទស្សន៍​ចិន​បាន​រាយការណ៍​។ ទាំងពីរ​កន្លែង​នេះ​ត្រូវបាន​បិទ និង​បាន​ហាមឃាត់​ហើយ​សម្រាប់​ការស៊ើបអង្កេត​មួយ​កំពុង​ប្រ​ព្រឹ​ត្ដទៅ ។ មិនទាន់មាន​លទ្ធផល​លម្អិត​ស្តីពី​ការស៊ើបអង្កេត​នេះ​នៅឡើយ​ទេ​៕ UFO1