បុរស​៣​នាក់​ជិះ​ម៉ូតូ​លឿន​ពេក​ជ្រុល​ទៅបុក​ម៉ូតូ​ស្កូ​ប​ពី ពេញទំហឹង​បណ្ដាលអោយ​រង​ការខូចខាត​

0

​ភ្នំពេញ ៖ ម៉ូតូ​២​គ្រឿង​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​តែ​សំណាងល្អ​ដោយ​ជិះ​ម៉ូតូ​ទាំង​២​គ្រឿង រងរបួស​ស្រាល កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃទី​១៣ កុម្ភៈ​២០១៤ នៅ​ចំណុច​មុខព្រះអង្គ​ដង​កើ ស្ថិតក្នុង​សង្កាត់​ជ័យ​ជំ​នៈ​ខណ្ឌដូនពេញ​។​ ​យោងតាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា គេ​បានឃើញ​បុរស​៣​នាក់​បាន​ជិះ​ម៉ូតូ ម៉ាក​ឌ្រី​ម​សង់​C125 មួយគ្រឿង​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល 1Q-6280 បានធ្វើ​ដំណើរ តាម​បណ្ដា​យ​ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្តិ ក្នុង​ល្បឿន​លឿន​មកដល់​ចំណុច​កន្លែង​កំពុងមាន​គ្រោះថ្នាក់​

ចរាចរ ហើយ​មានការ​កកស្ទះ​គេ​មិន​ព្រម​បន្ថយល្បឿន​ក៏​ជ្រុល​ទៅ​និង​ម៉ូតូ​ស្កូ​ប​ពីមួយ​គ្រឿង ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 1BL-8664 ដែល​ជិះ​ដោយ​បុរស​ម្នាក់​កំពុងធ្វើដំណើរ​បញ្ច្រាស់​គ្នា​ជាមួយ និង​ម៉ូតូ​ឌ្រី​ម​សង់​C125 នោះ​ក៏​បណ្ដាលអោយ​ម៉ូតូ​ទាំង​២​បុក​គ្នា​យ៉ាង​ពេញទំហឹង តែ​សំណាងល្អ ម្ចាស់​ម៉ូតូ​ទាំង​២​គ្រាន់តែ​រងរបួស​ស្រាល​ក៏បាន​លើក​ម៉ូតូ​របស់ខ្លួន​ជិះ​ម៉ូតូ​ទៅមុខទៀត​ព្រោះ​មិន​ចង់​មានរឿង​វែងឆ្ងាយ​តទៅទៀត​។​ ​

ហេតុការណ៍​នេះ​បណ្ដាលមកពី​បុរស​៣​នាក់​ដែល​ជិះ​ម៉ូតូ​ឌ្រី​ម​សង់​ខាងលើ​ចង់​បង្ហាញថា​ខ្លួន​ជិះ​ម៉ូតូ​ល្អ ទាល់តែ​បើក​លឿន​បែបនេះ​ទើប​គេ​ថា​ឡូយ ក៏​ជួប​គ្រោះថ្នាក់​បែបនេះ សំណាង​ដែល​មិន​បណ្ដាលអោយ មាន​មនុស្ស​រងរបួស​ដល់​អាយុជីវិត​អ្នក​ដ៏​ទៃ​ថែមទៀត​៕ ​Image6 Image7 Image8 Image9