លទ្ធផលនៃការបោះឆ្នោត គណបក្ស​ប្រជាជន​កម្ពុជា ១៥​អាសនៈ គណបក្ស​សង្គ្រោះ​ជាតិ​៤​អាសនៈ​

0

​ សៀមរាប ៖ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ នៅតាម​បណ្ដា​ការិយាល័យ បោះឆ្នោតក្រុមប្រឹក្សា​រាជធានី ស្រុក​ក្រុង អាណត្តិ​ទី​២ នៅក្នុង​ខេត្តសៀមរាប នៅតាម​ការិយាល័យ បោះឆ្នោត​ទូទាំង​ខេត្ត​មាន ចំនួន​១២​ក្នុងនោះ​មាន​គណបក្ស​ចូលរួម ប្រកួតប្រជែង បោះឆ្នោត​មាន​គណបក្ស​ប្រជាជន គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ​។

គ្រប់​ការិយាល័យ​បោះឆ្នោត បាន​ប្រព្រឹត្ត​ទៅដោយ​រលូន ដោយមាន​គណៈកម្មការ អ្នកសង្កេតការណ៍ និង​សន្តិសុខ​ការពារ​បានល្អ​ប្រសើរ​។​ ជាក់ស្តែង ការិយាល័យ​លេខ​០០០៨ បាន​បោះឆ្នោត​នៅក្នុង​វិទ្យាល័យ អង្គរ​ក្នុង​ក្រុង​សៀមរាប មាន​អង្គ​បោះឆ្នោត​មកពី គ្រប់​គណបក្ស បាន​បោះឆ្នោត​យ៉ាង​មាន​របៀបរៀបរយ និង​មាន​សណ្ដាប់ធ្នាប់​ល្អ ប្រព្រឹត្ត​ទៅដោយ​ភាពយុត្តិធម៌ ដោយ​អង្គ​បោះឆ្នោត​ទាំងអស់ បាន​គោរព​នូវ របៀប​វិន័យ​បានល្អ​។​ ដោយឡែក ការិយាល័យ​លេខ​០០០៧ ស្ថិតនៅ ស្រុក​ប្រាសាទបាគង អង្គ​បោះឆ្នោត​បាន​ប្រព្រឹត្តទៅ ដោយ​រលូន​ដូចគ្នា​និង​តាម​បណ្ដា​អង្គ​បោះឆ្នោត​ផ្សេងទៀត​ផងដែរ​។

លទ្ធផល ចំពោះ មាន​អង្គ​បោះឆ្នោត​ចំនួន ទាំង​ទូរ​ទាំង​ខេត្តសៀមរាប​នេះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​នាំមុខគេ​។ ហើយ​បញ្ហា​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​នៅក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ស្រុក ក្រ​យ​ង អាណត្តិ​ទី​២​ក្នុង​ខេត្តសៀមរាប​នៅតាម​ការិយាល័យ​ទាំង​១២​គឺមាន​សុ​វត្តិភាព​ល្អ​ដោយ​មិនមាន​អំពើហិង្សា​កើត​ទ្បើង​នោះទេ​៕​18-05-2014-ELECTION-Siem-Reap-2 18-05-2014-ELECTION-Siem-Reap-3 18-05-2014-ELECTION-Siem-Reap-5