Frank Lampard ជិត​បន្ត​កិច្ចសន្យា​ជាមួយ Chelsea

0

( រូបភាពវីដេអូ ) ​ខ្សែបម្រើ​វ័យ​ចំណាស់​របស់​ក្រុម​តោ​ខៀវ Chelsea កីឡាករ Frank Lampard ត្រូវបាន​គេ​រាយការណ៍​ថា នឹង​បន្ត​កិច្ចសន្យា​ថ្មី​លេង​នៅ​ទឹកដី Stamford Bridge រយៈពេល​១​ឆ្នាំ​ទៀត ។​ ​កីឡាករ​វ័យ​៣៥​ឆ្នាំ​រូបនេះ​ត្រូវបាន​គេ​រំពឹងថា នឹង​ដើរ​តាម​កីឡាករ John Terry ដោយ​ចុះកិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប នៅពេលដែល​រូបគេ​ត្រឡប់មក​អង់គ្លេស​វិញ ខណៈ​បច្ចុប្បន្ន​គេ​កំពុងធ្វើការ​ហ្វឹកហាត់​នៅ​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​ដើម្បី ត្រៀម​ប្រកួត​បាល់ទាត់ World Cup ។​ ​

យោងតាម​សារព័ត៌មាន The Express បាន​ចុះផ្សាយ​ថា Lampard ជិត​ឈានដល់​កិច្ចព្រមព្រៀង​ជាមួយ Chelsea ហើយ​ជាមួយនឹង​តម្លៃ​ពលកម្ម​ប្រមាណ ១៥០ ០០០ ផោន​ក្នុង​មួយ​សប្តាហ៍ ។​ ​គួរ​បញ្ជាក់ថា ស្របពេល​ជាមួយគ្នា​នោះ​កីឡាករ​ម្នាក់ទៀត​របស់ Chelsea គឺ Ashley Cole បាន​សម្រេចចិត្តថា រូបគេ​នឹង​ចាក​ចេញពី​ក្លិប​ពេលដែល​កិច្ចសន្យា​របស់ខ្លួន​ត្រូវបាន​បញ្ចប់​នៅ​ខែក្រោយ​ប៉ុន្តែ​គេ​មិនទាន់​ដឹងថា​នឹងត្រូវ​ផ្លាស់​ទៅលេង​ឲ្យ​ក្លិប​ណា​នោះទេ ៕