សម្តេច​ក្រឡាហោម ស ខេង​ចែក រថយន្ត​ពន្លត់​អគ្គិភ័យ

0

 ភ្នំពេញៈ  នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីចែក រថយន្តពន្លត់អគ្គិភ័យ ដែលទើបទិញពីប្រទេសចិនថ្មីៗ ជូនដល់បណ្តាស្នងការដ្ឋាននគរបាលតាមបណ្តាខេត្ត ដើម្បីយកទៅបម្រើដល់សកម្មភាពផ្សេងៗ ដូចជាគ្រោះអគ្គិភ័យ ការខ្វះខាតទឹកប្រើប្រាស់ជាដើម។

រថយន្តពន្លត់អគ្គិភ័យ១១៣គ្រឿង ប្រភេទ ISUZU ម៉ាក FTR គុណភាព១០០% ផលិតនៅឆ្នាំ២០១៥ ត្រូវបានក្រសួងមហាផ្ទៃ បញ្ជាទិញពីក្រុមហ៊ុន ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ដែលមានទឹកប្រាក់ចំនួន ៣៩,៧២៥,៣៧៦,០០០រៀល (ជិត១០លានដុល្លារ)។ការទិញបន្ថែមរថយន្តពន្លត់អគ្គិភ័យ១១៣គ្រឿងនេះ ដើម្បីពង្រឹងប្រតិបត្តិការពន្លត់អគ្គិភ័យ ដោយចែកចាយទៅតាមបណ្តាខេត្តចំនួន៩៩គ្រឿង និងរក្សាទុកនៅនាយករដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃក្រសួងមហាផ្ទៃ។
មន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានអះអាងថា ការបញ្ជាទិញរថយន្តពន្លត់អគ្គិភ័យបន្ថែមនេះ ដើម្បីជួយអន្តរាគមន៍ពន្លត់អគ្គិភ័យ ឲ្យបានទាន់ពេលវេលា និងកាន់តែមានប្រសិទ្ធភាព ខ្ពស់ថែមទៀត៕

photo_2016-05-26_10-37-45 photo_2016-05-26_10-37-41 photo_2016-05-26_10-37-38 photo_2016-05-26_10-37-34 photo_2016-05-26_10-37-31