​មន្ទីរពេទ្យ​កាល់ម៉ែត​បើក​ទិវារ​វេជ្ជសាស្ត្រ​.​ស​ល្យ​សាស្ត្រ​លើក​ទី​១៨

0

ភ្នំពេញ៖  ដើម្បីជំរុញឲ្យទិវាកាន់តែមានអត្ថន័យនិងមានសារៈសំខាន់និងជាពិសេសក្រុមគ្រូពេទ្យផ្នែកឯកទេសជំនាញដែលនឹងត្រូវធ្វើបទសង្ហាញនិងសហភាតរៈដែលចូលរួមស្តាប់ទាំងអស់កាន់មានការយកចិត្តទុកដាក់ស្វែងយល់នូវគ្រប់ខ្លឹមសារបទបង្ហាញដ៏មានអត្ថប្រយោជន៍ទុកធ្វើបទពិសោធន៍ដើម្បីបង្កើននូវចំណេះដឹងផ្នែកវេជ្ជសាស្ត្រឲ្យាកាន់តែជឿនលៀនសម្រាប់ជាគុណប្រយោជន៍សម្រាប់សុខមាលភាពរបស់ប្រជាពលរដ្ឋទូទៅ។

លោសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតបានមានប្រសាសន៍ដូច្នេះនៅក្នុងពិធីបើកទិវាវេជ្ជសាស្ត្រនិងសល្យសាស្ត្រលើកទី១៨កាលពីព្រឹកថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៦ក្រោមអធិបតីភាពលោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងមានការចូលរួមចែករំលែកបទពិសោធន៍ឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពល់ពីសំណាក់លោក លោកស្រីសាស្ត្រាចារ្យ វេជ្ជបណ្ឌិតជាតិនិងអន្តជាតិជាច្រើននាក់ទៀត។

លោកម៉ម ប៊ុនហេង រដ្ឋ មន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថាទិវាវេជ្ជសាស្ត្រនិងសល្យសាស្ត្រលើកទី១៨ដែលមន្ទីរពេទ្យកាល់ម៉ែតដែលបានរៀបចំធ្វើឡើងដោយមានការសហការយ៉ាងជិតស្និទ្ធរវាងគណៈកម្មាធិការទិវាវេជ្ជសាស្ត្រនិងសល្យសាស្ត្រនិងមន្ទីរពេទ្យគឺជាគុណតម្លៃផ្តល់នូវបទពិសោធន៍ថ្មីៗជឿនលឿនចែករំលែកដល់ហភាតរៈទាំងអស់នាពេលនេះ។

លោករដ្ឋមន្ត្រីបានបន្តទៀតថាទិវានេះពិតជាមានសារៈសំខានដ៏ថ្លាថ្លៃ បញ្ជាក់ឲ្យឃើញនូវសាមគ្គីភាពយ៉ាងស្អិតរមួសរវាងបណ្តាអ្នកឯកទេសតាមជំនាញដើម្បីបញ្ហានូវប្រធានបទជាច្រើននិងពីភាក្សាដកយកបទពិសោធន៍ពីគ្នាទោវិញទៅមកលើដំណើរជឿនលឿនតាមបច្ចេកទេសវិទ្យាសាស្ត្រនិងសល្យសាស្ត្រក្នុងការពិនិត្យ រួមទាំងការព្យាបាលនាពេលបច្ចុប្បន្ន និងជំរុញឲ្យឈានទៅរកការអភិវឌ្ឍន៍កាន់តែប្រើរឡើងថែមទៀត។លើកពីនេះប្រធានបទដែលនិងបង្ហាញជូនក្នុងទិវានេះគឺចំណេះដឹងល្អថ្មីៗជាទន់ដ៏ប្រសើរ មន្ថែលសម្រាប់សហភាតរៈរបស់យើងទាំងអស់ទទួលបាននូវបច្ចេកវិទ្យាកាន់តែខ្ពស់ ឆ្លើយតបទៅនឹងការរីកចម្រើនសម្រាប់ពេលបច្ចុប្បន្ននិងទៅអនាគត់លើវិស័យវិទ្យាសាស្ត្រស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយកត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ជួយឧបត្ថមគាំទ្រនុងផ្តល់អាទិភាពដល់វិស័យសុខាភិបាល៕

photo_2016-05-26_11-17-41 photo_2016-05-26_11-17-39 photo_2016-05-26_11-17-37 photo_2016-05-26_11-17-35 photo_2016-05-26_11-17-33