​ ​ពិធី​ចែក​អំណោយ​ដល់​និវត្តជន ជនពិការ គ្រួសារ​យុវជន​ពលី​ចំនួន​២០០​គ្រួសារ​

0

កំពង់ធំៈ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទាបានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរជានិច្ចចំពោះសេចក្តីសុខរបស់បងប្អូនប្រជាពលរដ្ឋជាក់ស្តែងសូម្បីនិវត្តជន ជនពិការ និងគ្រួសារយុទ្ធពលី ក៏សម្តេចមិនដែលបំភ្លេចពីគុណបំណាច់របស់ពួកគាត់បាននោះឡើយ ព្រមទាំងបានឲ្យក្រសួងសង្គមកិច្ច និងគ្រប់មន្ទីរទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះនិវត្តជន ជនពិការ និងគ្រួសារយុទ្ធពលី ត្រូវបើកប្រាក់ខែជូនពួកគាត់ឲ្យបានទាន់ពេលវេលា។

ឯកឧត្តម វង សូត បានមានប្រសាសន៍នេះ ក្នុងពិធីចែកអំណោយ ដល់អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ធំ នៅ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ បានចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និវត្តជន ជនពិការ និងគ្រួសារយុទ្ធពលី ចំនួន២០០គ្រួសារ នៅក្នុងមជ្ឈមណ្ឌុលកុមារកំព្រាខេត្តកំពង់ធំ និង បើកប្រាក់សមហរណកម្មជូនដល់យុវជនចំនួន១១នាក់ ដែលត្រូវវិលទៅរស់នៅក្នុងសហគមន៏វិញ ដោយក្នុង ម្នាក់ៗទទួលបានថវិការចំនួន១លាននិង ៨ម៉ឺនរៀល!ចំណែកគ្រួសារនិវត្តជន ជនពិការ និងគ្រួសារយុទ្ធពលី ចំនួន២០០គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ២៥គ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកបរិសុទ្ធប៊ីដុងធំ១ប៊ីដុង និងថវិការចំនួន២០០០០រៀល!។
ឯកឧត្តម វង សូត មានប្រសាសន៏ថាក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងមន្ទីរសង្គមកិច្ច មានតួរនាទីភារកិច្ចគឺជាអ្នកបើកប្រាក់បៀរវត្តន៏ជូនបងប្អូននិវត្តជន ជនពិការ និងគ្រួសារយុទ្ធពលីដូចមន្ត្រីរាជការផ្សេងៗដែរ ដោយមិនរងចាំ២ទៅ៣ខែបានបើកជូននោះទេ!ហើយក្រសួង កំពុងតែធ្វើការសម្របសម្រួលដល់បងប្អូនពិការណាដែលមកបើកប្រាក់មិនរួច ហើយត្រូវផ្ទេរសិទ្ធនោះ គឺត្រូវផ្ទេរតែត្រឹមថ្នាក់ខេត្ត ដើម្បីកាត់បន្ថយការចំណាយ។

20160526_091106 20160526_091102

20160526_091014