លោក Ruan Liangming បំបែក​កំណត់ត្រា​ពិភពលោក​ពី​ឃ្មុំ​ទំ​បានយូរ​

0

ប្លែកៗ​៖ លោក Ruan Liangming បាន​បំបែក​កំណត់ត្រា​ពិភពលោក Guinness World Record​ដោយ​ជោគជ័យ​សម្រាប់​ការរក្សា​ឃ្មុំ​ទំ​បានយូរ​បំផុត​នៅលើ​រាងកាយ​ផ្នែក​ខាងលើ​របស់លោក​កាលពី​ថ្ងៃ​អង្គារ​នៅ​ទីក្រុង Yichun នៃ​ខេត្ត​ជាំ​ង​ស៊ី ភាគ​ខាងកើត​របស់​ប្រទេស​ចិន​។

កំណត់ត្រា​របស់ Ruan Ruan Liangming មាន​រយៈពេល 53 នាទី​និង 34 វិនាទី​ត្រូវបាន​គេ​ឃើញ​ហើយ​បានអនុញ្ញាត​ដោយ​មន្ត្រី ចុះ​កំណត់ត្រា​និង​ផ្តល់​វិញ្ញាបនបត្រ​សម្រាប់​កំណត់ត្រា​ពិភពលោក Guinness បាន​មួយ​ផងដែរ​។ ​លោក​បាន​បំបែក​ឯតទគ្គ​កម្ម​នៅលើ​កម្មវិធី​នៅ​ប្រទេស​ចិន ដោយ​កំណត់ត្រា Guinness World Record នេះ​មាន​ផ្សាយ​បន្ត​ផ្ទាល់​ពី​ស៊ី​ស៊ី​ធី​វី​ទូរទស្សន៍​ចិន​។

លោក Ruan Liangming ត្រូវបាន​គ្របដណ្តប់​ដោយ​ការ​រោម​ជុំជិត​ពី​ា​ឃ្មុំ​ប្រមាណ 100.000 ឃ្មុំ ដោយមាន​ទាំង​ក្បាល ដងខ្លួន ពេញ​ទាំងអស់​៕ 6 កីឡាករ​ខ្សែប្រយុទ្ធ​ស្លាប់​ក្រោយ​ប៉ះទង្គិច​អ្នកចាំទី​ក្នុងការ​ប្រកួត​នៅ​លី​ក​ឥណ្ឌូនេស៊ី​ ​ឥណ្ឌូនេស៊ី​៖​កីឡាករ​ខ្សែប្រយុទ្ធ​ម្នាក់​បាន​ស្លាប់​ដោយសារ​ការរង​របួស​ក្រោយពី​បានទទួល​រងរបួស​ធ្ងន់​នៅលើ​ទីលាន​ដោយ​ប៉ះទង្គិច​គ្នា និង​ត្រូវ​អ្នក​ចាំំ​ទី​ទាត់​ចំពោះ ក្នុងអំឡុងពេល​ការប្រកួត​ក្របខ័ណ្ឌ​លី​ក ឥណ្ឌូនេស៊ី​មួយ ( (Indonesian Premier League match )​។

អ្នកចាំទី​បាន​ត្រឹម​សោកស្តាយ​ចំពោះ​កំហុស​ដ៏​ធ្ងន់ធ្ងរ​ន នេះ​បើតាម​វេ​ប​សាយ​បរទេស ដេលី​មែ​ល កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ​។​ ​កីឡាករ​ខ្សែប្រយុទ្ធ Persiraja Akli Fairuz បាន​រងរបួស​បន្ទាប់​ពី​ការចាប់ផ្ដើម​ប្រកួត​មួយ​ក្រោយ​ទទួល​ការ​ឈូស​ជើង​ប៉ះទង្គិច​ដងខ្លួន​ចំពោះ​ដ៏​ខ្លាំង​ពី​អ្នកចាំទី​របស់ PSAP Sigli កីឡាករ Agus Rahman សម្រាប់​ការដណ្តើម​បាល់​នៅក្នុង​តំបន់​នោះ​។ អ្នករបួស​ត្រូវបាន​ប​ញ្ជូ​ន​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​ក្រោយមក​ក៏​ស្លាប់​។​ ​

ក្រោយ​ហេតុការណ៍​នោះ អ្នកទស្សនា​មានការ​ខឹងសម្បា​យ៉ាងខ្លាំង ហើយ​សុំ​ឲ្យ​មានការ​ដោះស្រាយ និង​ចោមរោម​អ្នកចាំទី​រូបនោះ​, ខណៈ​ការប៉ះទង្គិច​គ្នា​រវាង​អ្នកគាំទ្រ និង​អ្នកលេង​បាល់​នៅលើ​ទីលាន​បែបនេះ​នៅ​បន្ត ខណៈដែល​អាជ្ញាកណ្តាល​ត្រូវបាន​ផ្លាស់ប្តូរ​ចេញ​ដោយ​មូលហេតុ​សុវត្ថិភាព​៕ china bee china bee1 china bee1a china bee1b