លោក អ៊ិត សុធា ព្រះរាជអាជ្ញា​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​ស្ថាន​ពិនិត្យ​ព្យាបាល​ជំងឺ​ក្នុង​ក្រុង​ស្ទឹងសែន

0

កំពង់ធំៈ ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកំពង់ធំ និងលោក អ៊ិត សុធាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ សហការជាមួយលោក ស្រី ស៊ីន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ រួមនិងកម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តកំពង់ធំ ចុះត្រួតពិនិត្យ ទីតាំងពិនិត្យព្យាបាលជំងឺ និងគ្លីនិក ឯកជនស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០១៦ ។
កិច្ចប្រតិបត្តិការ ចុះត្រួតពិនិត្យទីតាំងបំរើសវាកម្មពិនិត្យព្យាបាលជំងឺ ត្រូវបានពិនិត្យចំនួន២ទីតាំង គឺតាំងទី១ គឺស្ថិតនៅគ្លីនិកលីអេងដាក់ធ្មេញ ពិនិត្យមាត់ធ្មេញដែលមានម្ចាស់ឈ្មោះ លី យូឡេង ភេទប្រុសកើតឆ្នាំ ១៩៨៧ តែឪពុកជាអ្នកបើកជំនួស ចេញលិខិតអនុញ្ញាតិដោយ ប្រធានមន្ទីរសុខាភិបាលខេត្ត ស្ថិតនៅសួនកុមារ ស្ថិតនៅក្នុងភូមិទី ៧ សង្កាត់កំពង់ធំ គឺជាទីតាំងបំរើសេវា កម្មមាត់ធ្មេញ ក្រោយពីពិនិត្យរួចរាល់ ឯកឧត្តម ប្រាក់ សារ៉ាត់ បានមានប្រសាសន៍ថា ទីតាំងនេះពុំមានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតិឡើយ តែបើសិនជាមានអាជ្ញាប័ណ្ណ ក៏ម្ចាស់គ្លីនិកនេះពុំមានលក្ខណៈសម្បត្តិ និងគុណសម្បត្តិគ្រប់គ្រាន់ ក្នុងការទទួលអាជ្ញាប័ណ្ណបើកទទួលរក្សាព្យាបាលដែរ ដោយសារគាត់រៀនបានត្រឹមឌីផ្លូម ហើយគ្លីនិកនេះនឹងត្រូវផ្អាកបណ្តោះអាសន្ន ។
ចំណែកទី២ គឺជាមន្ទីរពេទ្យឯកជនស្ទឹងសែន ដែលមានម្ចាស់ជាជនជាតិចិន បានបើរក្សាព្យាបាលជម្ងឺជាយូរ ឆ្នាំមកហើយ ព្រមទាំងមានប្រជាពលរដ្ឋមកប្រើប្រាស់សេវាកម្មពិនិត្យ និងរក្សាព្យាបាលជាច្រើន ដែលក្នុងមន្ទីរពេទ្យឯកជនមួយនេះ មានបន្ទប់សម្រាប់សម្រាកព្យាបាលទៀតផង ក្រោយពីលោកលោក អ៊ិត សុធា ព្រះរាជអាជ្ញា និងឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកំពង់ធំ ព្រមទាំងក្រុមការងារពិនិត្យគឺត្រូវបានកក់សម្គាល៣ចំនុច ដែលបានអនុវត្តខុសពីច្បាប់ និងផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាល ទី១ គឺមន្ទីរពេទ្យនាំយកថ្នាំហួសឌឺឡេមកព្យាបាលអ្នកជម្ងឺទី២ បន្ទប់ស្តប់ថ្នាំពុំមានការថែរក្សាសីតុណ្ហភាពដើម្បីគ្រប់គ្រង គុណភាពថ្នាំ ។
ក្រោយពីពិនិត្យរួច ក្រុមការងារបានដកហូត ថ្នាំដែលហួសឌឺឡេ ដើម្បីរក្សាទុកកន្លែងមានសុវត្តិភាព ហើយបានអប់រំណែនាំធ្វើកិច្ចសន្យា ។ ក្នុងនោះប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ធំ បានសម្តែងនូវការត្រេតអរយ៉ាងខ្លាំង និងគាំទ្រចំណាត់ការរបស់ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ ដែលបានចាត់ការលើទីតាំងពិនិត្យព្យាបាលជំងឺដែលមិនបានអនុវត្តតាមច្បាប់ ក៏ដូចជាការគិតគូដល់សុខភាពរបស់ប្រជាពលរដ្ឋរាប់ម៉ឺន រាប់សែននាក់ដែលទៅទទួលរក្សាព្យាបាល។
ដោយ ប៊ុន រដ្ឋា

asset (11) asset (6) asset (10) asset (9) asset (8) asset (7)