តំបន់សឹករង​កំពង់​ធំ ដង្ហែរ​បុណ្យផ្កា​ប្រាក់​មហា​សាមគ្គី​ចួ​ល​វត្ត​ពោធិ​វង្ស

0

​ខេត្តកំពង់ធំ​៖ នៅ​រសៀល​ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០១៤ លោក ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ប្រារព្វ​ពិធី ដង្ហែរ​បុណ្យផ្កា​ប្រាក់​មហា​សាមគ្គី ចូល​ទីវ​ត្ត​ពោធិ​វង្ស​ហត្ថី ហៅ​វត្ត​ពោធិ ក្រោម​ការចូលរួម ពី​សំណាក់​នាយទាហាន ពលទាហាន ចំណុះ​ឲ្យ​តំបន់​ប្រតិបត្តិការ​សឹក​រង កំពង់ធំ ព្រមទាំង​លោកតា លោក​យា និង​សម្បុរ​សជន ប្រជាពលរដ្ឋ ចូលរួម​ក្នុង​ពិធីបុណ្យ​មហា​សាមគ្គី ស្ថិត នៅក្នុង​ភូមិ កំ​ញ៉ា​ត ឃុំ ទ្រៀល ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។​ ​

លោកគ្រូ​អាចារ្យ បានបញ្ជាក់​អោយដឹងថា វត្ត​ពោធិ​នេះ ត្រូវបាន​កសាង​តាំងពី​ជំនាន់​បុរាណកាល ដែលមាន អាយុ​ជា​យូរ​មកហើយ លុះដល់​សម័យ​ប៉ុលពត ព្រះវិហារ​ត្រូវបាន​គេ​យក​ធ្វើជា​ឃ្លាំង​ស្តុ​ប់​ស្រូវ និង​នៅក្នុង​បរិវេណ​វត្ត​ត្រូវបាន​ប្រជាពលរដ្ឋ មក​តាំង​ជាទី​ជម្រក លុះ​ក្រោយមក កុ​ដ្ឋិ​និង​អាគារ​ដែល​ធ្វើ​អំពី​ឈើ​ទាំង ប៉ុន្មាន​ត្រូវបាន​រុះរើ​យកមក​ធ្វើជា​ស្ពាន សម្រាប់​ឆ្លងទៅ​វិញ លុះ​ក្រោយ​សម័យ​៣​ឆ្នាំ​៨​ខែ ២០​ថ្ងៃ បាន​បន្សស់ តែ​តួ​ព្រះវិហារ​តែមួយគត់ និង​មាន​សភាព​ចាស់​ទ្រុឌ​ទ្រម ស្ទើ​តែ​បាក់​ទាំងស្រុង ។​ ​

លោកគ្រូ​អាចារ្យ​បាន បន្តថា​ដល់​សម័យនេះ សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា បាន​គាំទ្រ​យ៉ាង​ពេញទំហឹង ឲ្យ​មានការ​លើកស្ទួយ​ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ និង​គ្រប់​គ្រប់​ដោយ​សុខសន្តិភាព ពុទ្ធចក្រ និង​អាណាចក្រ​ដើរ​ទទឹម​គ្នា​ឈានទៅរក​ភាព​រីកចម្រើន និង​ត្រូវបាន​កសាង​វត្ត​ពោធិ​វង្ស​ហត្ថី​នេះ ឡើងវិញ ក្រោម​ការគាំទ្រ ឧបត្ថម្ភ​ពី​សំណាក់ ឯកឧត្តម លោក​ឧកញ៉ា លោកជំទាវ ពុទ្ធ​បរិ​ស័ត ចំណុះជើងវត្ត និង​សម្បុរ​សជន​ជិត​ឆ្ងាយ ទើប​វត្ត​នេះ​ទទួលបាន​នូវ​ការ​អភិឌ្ឍន៍ រី​ចម្រើន ដល់​សព្វថ្ងៃនេះ មិនតែប៉ុណ្ណោះ អាគា​ចាស់ៗ​ជាច្រើន​ខ្នង និង​ត្រូវបាន​ជួស​ជុក​ជា​បន្តបន្ទាប់ ។​

​នៃ​ឳ​កាស​នោះ លោក ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់សឹក​បាន មានប្រសាសន៍ថា នេះ​ជា​កំលាំង​មនុស្សធម៌​ដ៏​ល្អ​ប្រពៃ សម្រាប់​រួមគ្នា​កសាង​ព្រះវិហារ តាមរយះ​ធ្វើបុណ្យ​ផ្កាប្រាក់ ដោយ​កំលាំង​ចំណុះ ឲ្យ​តំបន់សឹករង​កំពង់ធំ បាន​រួមគ្នា​ធ្វើបុណ្យ​ជា​រៀងរាល់ឆ្នាំ ដើម្បី​រំដោះ​នូវ​អុ​បប​ទ្រុប​ចង្រៃ និង​សុំ​សេចក្តីសុខ សេចក្តីចំរើន មាន​ដល់​អង្គភាព តំបន់សឹក ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​ព្រះពុទ្ធសាសនា គឺជា ស្រែបុណ្យ​របស់​ពុទ្ធ​បរិ​ស័​ទ្ធ​ទាំងអស់ និង​ជា​មជ្ឍមណ្ឌល​

សម្រាប់ ជួបជុំ អប់រំ​ទាំង​ផ្លូវចិត្ត និង​ផ្លូវកាយ ឲ្យ​ក្លាយទៅជា​ថ្នាក់ដឹកនាំ​ល្អ ជា​មនុស្ស​ល្អ ជា​ពលរដ្ឋ​ល្អ ជា​កូន​ល្អ ប្រកបដោយ​ព្រហ្ម​វិហារធម៌ ស្គា​ស់ចា​ស់ទុំ ទើប​ប្រមុខ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា បាន យកចិត្តទុកដាក់​បំផុត​លើ​វិស័យ​ព្រះពុទ្ធសាសនា ក្នុង​ឳ​កាស​នោះដែរ លោក ឧ​ត្ត​ម​សេនីយ៍​ត្រី បាន​ប្រគេន ប​ច្ឆ័​យ​ប្រមាណ​ជាង​៨​លាន​រៀល ដល់​ព្រះចៅអធិការ​វត្ត​សម្រាប់ កសាង​និង​ជួសជុល វត្ត​ពោធិ ។​ ​ ​Image15 Image16 Image17 Image18 Image20 Image21 Image15