ចោរលួច​គោ​ពី​ខេត្តកំពង់ចាម​ម្ចាស់​មក​តាមរក​ឃើញ​នៅ​ខណ្ឌ​ឬ​ស្សី​កែវ​

0

​ភ្នំពេញ​៖ គោ​ចំនួន​4​ក្បាល​មេ​2​និង​កូន​2​ដែល​ចោរ​បាន​លួច​តាំងពី​ខេត្ដ​កំពង់​ចាប​មក​ត្រូវ​ម្ចាស់​តាមរក​ឃើញ​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃទី​២៤​ខែឧសភា​ឆ្នាំ​២០១៤​នៅ​ចំណុច​ដី​ឡូ​មួយកន្លែង​ក្រុមទី​៥​ភូមិ​ឡ​រកំ​ប៉ោរ​សង្កាត់​ស្វាយប៉ាក​ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​បន្ទាប់ពី​ចោរ​បាន​យកមក​ប្លុង​ចោល​ហើយ​ម្ចាស់​បាន​សហ​ការណ៍​ជាមួយ​នគ​បាល​បុ​ស្ដ៍​ស្វាយប៉ាក​។​បើតាម​លោក​ប៊ិន​យិ​ម​ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ​ដែល​បាន​អះអាងថា​ជា​ម្ចាស​គោ​មានមុខរ​បរជាកសិក​រ​ស្នាក់នៅ​ភូមិ​ស​ង្កើ​ប​ឃុំ​សម្បូរ​

ស្រុក​បាធាយ​ខេត្តកំពង់ចាម​បានអោយដឹង​ថាះ​គោ​របស់គាត់​មាន​ទាំងអស់​ចំនួន​8​ក្បាល​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែឧសភា​ឆ្នាំ​២០១៤​គាត់​បាន​ប្រើ​ក្មេង​អោយ​យកទៅ​ឃ្វាល​នៅឯ​វាលស្រែ​លុះដល់​ម៉ោង​ប្រហែលជា​៣​និង​០០​នាទី​ល្ងាច​ក្មេង​បាន​ទៅ​ហូប​បាល​ស្រាប់តែ​មួយសន្ទុះ​ក្រោយមក​ពេលដែល​ក្មេង​របស់គាត់​ត្រឡប់​មកពី​ហូបបាយ​វិញ​ស្រាប់តែ​បាត់គោ​អស់​5​ក្បាល​គាត់​ក៏បាន​តាមរក​សួរ​គេ​សួ​រឯង​ហើយ​ត្រូវគេ​ប្រាប់ថា​ឃើញ​គេ​កៀង​យកទៅ​ពេលដែល​បានទទួល​ដំណឹង​នេះ​ភ្លាម​

គាត់​ក៏បាន​ចែកគ្នា​តាម​ដើរ​រកគោ​របស់គាត់​ទាំងយប់​ស្រាប់តែ​ម៉ោង​ប្រហែលជា​១០​និង​០០​នាទី​យប់​ថ្ងៃទី​២៣​ខែឧសភា​ឆ្នាំ​២០១៤​គោ​របស់​មួយ​ក្បាល​បាន​រត់​មក​ផ្ទះ​វិញ​ទាំង​ឃើញ​ខ្សែ​ដាច់​ចំណែក​គោ​4​ក្បាល​ទៀត​បាត់​មិនឃើញ​មកវិញ​សោះ​។​លុះ​ព្រឹក​ឡើង​ថ្ងៃទី​២៤​ខែឧសភា​ឆ្នាំ​២០១៤​គាត់​មិន​អស់ចិត្ត​ក៏​អោយ​បងប្អូន​របស់គាត់​ជួយ​តាមរក​ទៀត​រហូតដល់​ម៉ោ​ប្រហែល​៩​

និង​០០​នាទី​ព្រឹក​ថ្ងៃទី​២៤​ខែឧសភា​ឆ្នាំ​២០១៤​ស្រាប់តែ​បងប្អូន​របស់គាត់​បាន​ទូរ​សព្ទ​ប្រាប់ថា​បានឃើញ​គេ​ដឹកគោ​ចំនួន​៤​ក្បាល​នៅក្រោម​ស្ពាន​លី​យ៉ុង​ផាត់​ស្ថិតក្នុង​សង្កាត់​ស្វាយប៉ាក​ខណ្ឌ​ឬ​ស្សី​កែវ​អោយ​គាត់​ប្រញាប់​តាម​មក​មើល​។​ពេលដែល​គាត់​មកដល់​ស្រាប់តែ​ក្រុមចោរ​ដែល​ដឹកគោ​បាន​គេចខ្លួនបាត់​ដោយ​ចង​គោ​ទុកចោល​ក្នុង​ដី​ឡូ​មួយកន្លែង​ខាងលើ​គាត់​ក៏បាន​

ទៅ​សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​បុ​ស្ដ៏​ស្វាយ​បាក​ដើម្បី​តាមរក​ជនសង្ស័យ​។​បន្ទាប់ពី​ធ្វើ​កំណត់ហេតុ​ហើយ​គោ​ត្រូវបាន​សមត្ថកិច្ច​បុ​ស្ដ៏​ស្វាយប៉ាក​ប្រគល់អោយ​ម្ចាស់​ដឹក​ត្រឡប់​យកទៅ​ផ្ទះ​វិញ​៕image (1) image (2) image (3)