​សមត្ថកិច្ច​បុ​ស្ដ៏​ស្វាយប៉ាក​ឃាត់ខ្លួន​ក្រុម​ចែកចាយ​ថ្នាំញៀន​បាន​2​នាក់​នឹង​ថ្នាំញៀន​6​កញ្ចប់​

0

​ភ្នំពេញ​៖ ជនសង្ស័យ​2​នាក់​នឹង​ថ្នាំញៀន​ចំនួន​6​កញ្ចប់​ត្រូវបាន​សមត្ថកិច្ច​បុ​ស្ដ៏​ស្វាយប៉ាក​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​២៤​ខែឧសភា​ឆ្នាំ​២០១៤​នៅ​ចំណុច​ក្រុមទី​៧​ស្ថិតក្នុង​ភូមិ​ឡ​រកំ​ប៉ោរ​សង្កាត់​ស្វាយប៉ាក​ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​បន្ទាប់ពី​ជនសង្ស័យ​ទាំង​2​នាក់​នោះ​កំពុង​ជិះ​ម៉ូតូ​យក​ថ្នាំញៀន​ទៅ​ចែកចាយ​។​ជនសង្ស័យ​ទាំង​2​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​រួមទាំង​ថ្នាំញៀន​ចំនួន​6​កញ្ចប់​នោះ​ទី​១​ឈ្មោះ​អ៊ុក​ករុណា​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​មុខរប​សលក់​ខោអាវ​ស្នាក់នៅ​ភូមិ​ព្រែក​ព្នៅ​សង្កាត់​ព្រែក​ព្នៅ​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​ជា​មុខសញ្ញា​ចែកចាយ​នឹង​ប្រើប្រាស់​គ្រឿងញៀន​នឹង​បក្សពួក​

ម្នាក់ទៀត​ឈ្មោះ​ភឿន​ដា​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប​ស្នាក់នៅ​ភូមិ​ព្រែក​ព្នៅ​សង្កាត់​ព្រែក​ព្នៅ​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​ជិះ​មូ​តូ​ម៉ាក​សង់​កូរ៉េ​ព​ណ័​ក្រហម​គ្មាន​ស្លាក​លេខ​។​បើតាម​ប្រភពពី​សមត្ថកិច្ច​បានអោយ​ដឹងថា​មុនពេល​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​2​នាក់​នេះ​សមត្ថកិច្ច​បានធ្វើការ​តាមដាន​រហូត​ដល់កំណត់​មុខសញ្ញា​បាន​ពេលដែល​សមត្ថកិច្ច​កំពុងធ្វើការ​ល្បាត​តាម​មូល​ដ្ធា​ន​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ដែលជា​មុខសញ្ញា​ទាំង​2​នាក់​នោះ​កំពុង​ជិះ​ម៉ូតូ​យ៉ាង​

លឿន​ពេលដែល​ឃើញ​សមត្ថកិច្ច​ឃើញបែបនេះ​សមត្ថកិច្ច​មានការ​សង្ស័យ​ក៏បាន​ជិះ​ម៉ូតូ​ដេញតាម​រហូតមកដល់​ចំណុច​ខាងលើ​ទើប​ឃាត់​ជនសង្ស័យ​ទាំង​2​នាក់​នោះបាន​ហើយក៏​ធ្វើការ​ឆែកឆេរ​ក៏បាន​រកឃើញ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​6​កញ្ចប់​ទើប​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​តែម្ដង​។​បន្ទាប់ពី​ធ្វើការ​សួរនាំ​ជនសង្ស័យ​បាន​សារភាពថា​ពួកគេ​ទិញ​ថ្នាំញៀន​យកទៅ​ជក់​មិនមែន​យកទៅ​ចែកចាយ​ទេ​។​

ជនសង្ស័យ​ទាំង​2​នាក់​រួមទាំង​វត្ថុ​ត្តា​ង​ត្រូវបាន​សមត្ថកិច្ច​បុ​ស្ត៏​ស្វាយប៉ាក​កសាង​សុំ​ណំ​រឿង​បញ្ជូនទៅ​អធិការ​ដ្ធា​នន​គ​បាល​ខណ្ឌ​ឬ​ស្សី​កែវ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​បើតាម​ប្រភព​ព័ត​មាន​ពី​ក្រុមគ្រួសារ​របស់​ជនសង្ស័យ​បានអោយដឹងថា​ជនសង្ស័យ​រូបនោះ​គាត់​បាន​យកទៅ​បន្សាប​គ្រឿងញៀន​នៅ​មណ្ឌល​បន្សាប​គ្រឿងញៀន​ម្ដង​រួចមកហើយ​ទើបតែ​ចេញមក​បាន​6​ខែ​ប៉ុណ្ណោះ​៕​image (2) image (3) image (1)