​ ​ប្អូនស្រី​មាន​រោគ​ប្រហោង​បេះដូង​អាកា​រៈ​ធ្ងន់ធ្ងរ​បានទទួល​អំណោយ​ពី ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន

0

កំពង់ធំៈ ប្អូនស្រីអភ័ពកើតមកក្នុងត្រកូលកសិករ មានជីវភាពខ្វះខាតទីទាល់ក្រ រកព្រឹកខ្វះល្ងាច បែរជាមានជម្ងឺប្រហោងបេះ ដូងបច្ចុប្បន្នប្អូនស្រីរស់នៅដោយក្តីអស់សង្ឃឹម ជាមួយម្តាយចាស់ជរា រួមទាំងសមាជិកគ្រួសារ៨នាក់ ក្រោយពីនាងបានធ្លាក់ខ្លួនឈឺក៏ស្របពេលដែលស្វាមីជាទីស្រឡាញ់ ចាក់ចេញពីជីវិតរបស់នាងដោយមិនត្រឡប់មកវិញឡើយ ក្នុងនោះក៏បាន បន្សល់កូនប្រុសម្នាក់ឲ្យនាង តែពេលនេះទឹកភ្នែករបស់នាងស្រក់ឥតឈប់ខណៈពេលដែលជម្ងឺ របស់នាងកាន់តែមានសភាពធ្ងន់ធ្ងរទៅៗ ដោយក្តីអាណិតអាសូដល់កូនប្រុសរបស់នាង ។
តែទោះជានាងស្ថិតក្នុងអាការៈបែបណានោះ ក៏មិនអាចមើលរំលោងពីការយកចិត្តទុកដាក់របស់ លោក ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលមានការគាំ ទ្រក្នុងកម្មវិធីមនុស្សធម៌យ៉ាងយកចិត្តទុកដាក់របស់លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ក្នុងការចុះជួយដល់អតីត យុទ្ធជនកម្ពុជា និងប្រជាពលរដ្ឋដែលរងទុក្ខ និងជួបគ្រោះមហន្តរាយ ជនក្រីក្រឬទុរគត់ជន ចាស់ជរា ដែលជួបការលំបាក ដោយមិនគិតតែមុខសញ្ញាអតីតយុទ្ធជននោះទេ អោយតែទីណាមានការខ្វះខាត ជួបការលំបាក ឯកឧត្តម តែងតែចុះទៅជួយនិងផ្តល់ជូនអំណោយដល់មូលដ្ឋាន ។
ជាក់ស្តែងនៅព្រឹកថ្ងៃអាទិត្យទី12-6-2016 ឧត្តមសេនិយត្រី សោម ស៊ុន សហការី រួមទាំងក្រុមយុទ្ធជនស្រុកសន្ទុក បានចុះសួរសុខទុក្ខក្មួយស្រី មួន ចំរើន អាយុ29ឆ្នាំ មានកូនប្រុសម្នាក់អាយុ ៥ ឆ្នាំ ក្មួយស្រីកំពុងមានជម្ងឺបេះដូងចំហរគ្មានលទ្ឋភាពព្យាបាល នៅភូមិបន្ទាយយោមរាជ ឃុំប្រាសាទ ស្រុកសន្ទុកខេត្តកំពង់ធំ ព្រមទាំងបានផ្តល់នូវអំណោយមួយចំនួនរួមមាន : ថវិការ1.030.000រៀលមីម៉ាម៉ា៧កេស អង្ករ៥០គីឡូក្រាម ទឹកផ្លែឈើមួយកេស ត្រីខ ២យួរ ទឹកត្រីនិងទឹកសុអ៊ីវ4យួរ មុង02 និងថ្នាំពេទ្យមួយចំនួន ក្នុងនោះមាន( លោក យ៉ង់ ស៊ីណានាយរងសេនាធិការតំបន់សឹក400.000រៀល លោកលីស៊ីណា 100.000រៀល ក្រុមយុវជនស្រុកសន្ទុក 160.000រៀល លោក សោម សុភាវុធ100.000រៀលលោកឧត្តមសេនីយ៍ត្រី សោម ស៊ុន 200.000រៀល និងសប្បុរសជនមួយចំនួនទៀត) មីម៉ាម៉ា7កេស អង្ករ50គីឡូក្រាម ទឹកផ្លែឈើមួយកេស ត្រីខ 2យួរ ទឹកត្រីនិងទឹកសុអ៊ីវ4យួរ មុង02 ខ្ញុំសូមអំពាវនាវដល់សប្បរសជនដែលមានលទ្ឋភាព សូមមេត្តាជួយព្យាបាលជម្ងឺក្មួយស្រី ដែលកំពុងរស់ដោយលំបាករង់ចាំតែសេចក្តីស្លាប់នេះផង ។

asset (7) asset (6) asset (5) asset (4) asset (3)