រញ្ជួយ​ដី​នៅ​ចិន​របួស​មនុស្ស​១២​នាក់ ប៉ះពាល់​៧​ក្រុង​

0

​គុន​មិ​ង​៖ តាម​គេហទំព័រ​បរទេស​ចិន​ឆាយ​ណា​ដេលី​នៅ​ថ្ងៃ​សៅរ៍​នេះ​បាន​ឲ្យ​ដឹងថា​យ៉ាងហោចណាស់​មនុស្ស​១២​នាក់​បាន​រងរបួស ទីក្រុង​ចំនួន​៥ បាន​ទទួលរង​ផលប៉ះពាល់ ដោយសារ​គ្រោះ​រញ្ជួយ​ដី រង្វាស់​៥.៦​រ៉ិ​ច​ទ័​រ នៅ​ភាគ​ពាយព្យ​ប្រទេស​ចិន កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​។​

​អាជ្ញាធរខេត្ត​យុន​ណាន់ បាន​ឲ្យ​ដឹងថា រលក​រញ្ជួយ​ដី បានក់​ត​ឡើង​នៅ​ម៉ោង​៤​ៈ​៤៩​នាទី នៅ​យិ​ង​ជាំ​ង ខេត្ត​យុន​ណាន់ បណ្តាល​ឲ្យ​ប៉ះពាល់​ផ្ទះសម្បែង​ជិត​២៣ ៨០០ ខ្នង ក្នុង​ក្រុង ចំនួន​៧ និង​បំផ្លាញ​ផ្ទះ​អស់​៩ ៤១២​ខ្នង នា​ម៉ោង​១១​ព្រឹក​។ រញ្ជួយ​ដី​នេះ​ក៏បាន​បំផ្លាញ​ផ្លូវ​ចំនួន ២​ខ្សែ ផងដែរ​៕china quake1 china quake