រថយន្ត​លុច​ស៉ី​ស​រេ​ចង្កូត​ទៅបុក​រថយន្ត​កាមរី​ឆ្លាម​ខូ​ត​ខាត​ទាំងសងខាង នៅ​ស្រុក​កូន​មុំ​

0

ខេត្តរតនគិរី៖ រថយន្តនិងរថយន្តប្រលះគ្នាយ៉ាងសាហាវនៅលើកំណាត់ផ្លូវជាតិលេខ៧៨បណ្តាលឲ្យរថយន្តទាំងពីរខូចខាតទាំងសងខាងតែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតអ្នក់បើកបរឡើយ ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១នឹង១០នាទីរសៀលថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៦នៅលើផ្លូវជាតិលេខ៧៨គល់ស្ពានស្រែពកស្ថិតនៅភូមិ៣ឃំុស្រែអង្រងស្រុកកូនមុំខេត្តរតនគិរី ។បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តទាំងពីរបើកក្នុងទិសដៅបញ្ច្រស់ទិសគ្នា លុះមកដល់កន្លែងកើតហេតុក៍បានបុកគ្នាយ៉ាងពេញទំហឹងតែម្តង ។

បើតាមសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ឲ្យដឹងថា រថយន្ត
ម៉ាកលុចសីុសពណ៏ត្រីឆ្លូញពាក់ស្លាកលេខភ្នំពេញ2z.០៤៧២បើកបរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនមកដល់ចំណុចកើតហេតុក៍រេចង្កូតទៅបុករថយន្តឆ្លាមយ៉ាងពេញទំហឹង អ្នកបើកបរមានឈ្មោះរឿង រិទ្ធីដែនភេទប្រុសឣាយុ៣៥ឆ្នាំជនជាតិខ្មែររស់នៅភូមិទួលត្នោតឃុំគគីស្រុកកៀនស្វាយខេត្តកណ្តាលមុខរបរជាឣ្នកបំរើការងារឲ្យក្រុមហ៑ុនលក់កង់ទ្បានរងរបួសស្រាល ចំណែករថយន្តក្រឡាប់ជាច្រើនត្រឡប់ធ្លាក់ពីលើផ្លូវជាតិ ។photo_2016-07-16_07-24-04 photo_2016-07-16_07-23-59 photo_2016-07-16_07-24-02 photo_2016-07-16_07-23-57

រីឯរថយន្តម៉ាកកាមរីឆ្លាមពណ៏ត្រីឆ្លូញពាក់ស្លាកលេខភ្នំពេញ២F.០៥៩៣បើកបរក្នុងទិសដៅពីលិចទៅកើតបើកបរដោយឈ្មោះចន ចិត្តភេទប្រុសឣាយុ២២ឆ្នាំជនជាតិខ្មែររស់នៅភូមិនាកួនឃុំឣង្គរាជ្យស្រុកព្រះស្តេចខេត្តព្រៃវែង មានមុខរបរលក់ទូរសព្វ័ដៃរបួសស្រាល ។

បច្ចុប្បន្ន រថយន្តទាំពីរគ្រឿងក្រោយពីបានធ្វើការវាសវែងរួចយកមករក្សាទុកនៅឣធិការនគរបាលស្រុកកូនមុំដើម្បីចាត់ការតាមនិតិិវិធីច្បាប់ ៕ ដោយ យក្ស ឡោម