ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាននាំយកអំណោយមនុស្សធម៌របស់សាខា ផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ២០ គ្រួសារ (រលំ៤ខ្នង និងរបើក១៦ខ្នង)

0

សៀមរាប៖ នៅព្រឹក ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៦ នៅសាលាឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាននាំយកអំណោយមនុស្សធម៌របស់សាខា ផ្ដល់ជូនដល់បងប្អូនប្រជា2016-06-16-PHOTO-00000176ពលរដ្ឋចំនួន ២០ គ្រួសារ (រលំ៤ខ្នង និងរបើក១៦ខ្នង) ដែលរងគ្រោះដោយខ្យល់សារកន្ត្រាក់ មកពី ២ភូមិ នៃឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ប្រធានកិត្តិយសសាខា ក៏បានសំដែងនូវការសោកស្តាយអាណិតអាសូរ ចំពោះបងប្អូនដែលទទួលរងគ្រោះដោយគ្រោះធម្មជាតិនឹកស្មានមិនដល់នៃការវិនាសកម្មដែលធ្វើឲ្យបាត់បង់ ខូចខាតផ្ទះសម្បែង របស់បងប្អូនដែលបានខិតខំកសាងនូវជីវភាពរបស់ខ្លួន ហើយឯកឧត្តមក៏បានបន្ត សូមបងប្អូនកុំអស់សង្ឃឹមត្រូវតស៊ូបន្តទៀតដើម្បី ជីវភាពក្រុមគ្រួសារ។អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនដល់ក្រុមគ្រួសាររងគ្រោះនាពេលនេះមាន៖ គ្រួសាររលំផ្ទះទទួលបាន អង្ករ២៥គីឡូក្រាម ស័ង្កសី១០សន្លឹក និងថវិកា១០ម៉ឺនរៀល។ ចំពោះគ្រួសារប៉ះពាល់ធ្ងន់ធ្ងូរទទួលបាន អង្ករ២៥ គីឡូក្រាម តង់កៅស៊ូ១ និងថវិកាចំនួន៥ម៉ឺនរៀល (ជាអំណោយរបស់សាខា)។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានបន្ថែមជូននូវថវិកាផ្ទាល់ខ្លួន ៨ម៉ឺនរៀលក្នុងមួយគ្រួសារ៕2016-06-16-PHOTO-00000174 2016-06-16-PHOTO-00000186 2016-06-16-PHOTO-00000185 2016-06-16-PHOTO-00000184 2016-06-16-PHOTO-00000189 2016-06-16-PHOTO-00000190 2016-06-16-PHOTO-00000183វេហាស៍