ផ្ទះ​ទាម ២​ខ្នង​ត្រូវបាន​ខ្យល់​កន្ដ្រាក់​វាយ​រំលំ​រាប​ដល់​ដី​ដង្ហើយរកជំនួយមនុស្សធម៌របស់

0

ដោយ ប៊ុន រិទ្ធី

កំពង់ធំៈ កាលពីល្ងាចថ្ងៃទី៨ខែមិថុនាឆ្នាំ២០១៦ វេលាម៉ោង ៤និង៣០នាទីមានភ្លៀង១មេ លាយលំនិងខ្យល់កន្ដ្រាក់បានធ្វើអោយផ្ទះស្ដ្រីមេម៉ាយនិង ចាស់ជរា១គ្រួសារបានរលំរាបដល់ដី បានបន្សល់ទុកនូវសេចក្ដីសោកសៅជាពន្ធពេក បន្ទាប់ពីហេតុការណ៍កើតឡើងធ្វើអោយម្ចាស់13406721_1728167934097621_6758902872851898129_nផ្ទះបានទ្រហយំ ដោយឃើញនូវទិដ្ឋភាពជាក់ស្ដែងបន្ទាប់ពីភ្លៀងខ្យល់បានស្ងប់ទៅវិញ ហេតុកាណ៍បានកើតឡើងនៅក្នុងភូមិស្លែង ឃុំក្ដីដូង ស្រុកកំពង់ស្វាយខេត្តកំពង់ធំ។
បើតាមសំដីរបស់ម្ចាស់ផ្ទះ ឈ្មោះ ជុំ សុខេន ជាស្ដ្រីមេម៉ាយ អាយុ៣៥ឆ្នាំ បានរៀបរាបថាផ្ទះគាត់ជា ផ្ទះទាម ទំហំ៦ម៉ែត្រគុណ៩ម៉ែត្រ ជញ្ចាំងសង្ឃសី ប្រកដំបូល សង្ឃសី ពេលហេតុការណ៍កើតឡើង រូបខ្ញុំនៅឯផ្សាកំពង់ធំ ពុំបានដឹងទេ លុះក្រោយមកទើបមានអ្នកជិតខាទូរសព្ទ័ប្រាប់ថាផ្ទះ គាត់ត្រូវបានខ្យល់រលំរបើកដំបូលខូចខាត់គ្មានសល់ ព្រមទាំង របួសម្ដាយចាស់ឈ្មោះ យួន យឹន អាយុ៥៩ឆ្នាំដែលបាននៅផ្ទះជាមួយនិងក្មួយ២នាក់ទៀត ពេលនោះគាត់ហាក់ដូចជាស្លុតចិត្តយ៉ាងខ្លាំងដោយគិតថា ការខិតខំតស៊ូរកស៊ីចិញ្ចឹមជីវិតទាំងលំបាក ហើយចិញ្ចឹមម្ដាយចាស់ថែមទៀត តែមិនគួរណាទ្រព្យសម្បត្តិដែលខំរកបែរជាត្រូវបានបំផ្លាញខ្ទេចខ្ទីគ្មានសល់ក្នុង១ពព្រិចភ្នែក បែបនេះ មិនតែប៉ុណ្ណោះលុយដែលខ្ចីអង្គការក៏ពុំទានបានសងគេរួចផង ឥឡូវផ្ទះត្រូវបានរលំបាក់បែកគ្មានសល់ ដូច្នេះខ្ញុំសុំអំពាវនាវដល់សប្បុរសជន ទាំងក្នុងប្រទេសនិងទាំងក្រៅប្រទេស ព្រមទាំង អាជ្ញាធ័រភូមិ ឃុំ ស្រុក ខេត្ត ជាពិសេសឯកឧត្តម អភិបាលខេត្ត កំពង់ធំ ជួយ រកទីជុំរកអោយនាងខ្ញុំជាស្ដ្រីមេម៉ាយព្រមទាំងម្ដាយចាស់ជរានេះ ព្រោះនាងខ្ញុំពុំមានលទ្ធភាពសាងសង់ផ្ទះឡើងវិញទេ៕13427799_1728167884097626_7120735901592189505_n 13427956_1728167910764290_905106998152402866_n 13413503_1728167967430951_875274163489819573_n 13445449_1728167860764295_4901662779383519178_n