​ពិធី​ប្រគល់​វិ​ញ្ញាប​ន​ប័ត្រ​និង​ផ្សព្វ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ថ្នាំ​កសិកម្ម​និង​ជី​កសិកម្ម​ដល់​ក្រុមអាជីវករ​និង​ពាណិជ្ជករ​ជាង​១០០​នាក់​នៅក្នុង​ខេត្តកំពង់ធំ​

0

កំពង់ធំ=មន្ទីរកសិកម្មខេត្តកំពង់ធំបានធ្វើពិធីប្រគល់វិញ្ញាបនប័ត្រដល់ក្រុមអាជីវករនិងពាណិជ្ជករខេត្តកំពង់ធំចំនួន១០៦នាក់ ដែលមានស្នាដៃក្នុងការលក់ថ្នាំកសិកម្មនិងជីកសិកម្មហើយនិងជួយផ្សព្វផ្សាយស្តីពីការគ្រប់គ្រងផលិតផលកសិកម្ម ខណៈដែលពិធីបានប្រារព្វធ្ចើImage7ឡើងនៅក្នុងមន្ទីរកសិកម្មខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៦នេះ។
លោក តាន់ម៉េងឆាង ប្រធានការិយាល័យនីតិកម្មកសិកម្មខេត្តកំពង់ធំបានថ្លែងថា !ដើម្បីឆ្លើយតបតាមគោលបំណងក្នុងគ្រប់ខ័ណ្ឌនៃការត្រួតពិនិត្យឡើងវិញនិងការវាយតម្លៃលទ្ធផលនៃការអនុវត្តការងារក្នុងឆមាសទី១ឆ្នាំ២០១៦នេះក្រោមការខិតខំរបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់រូបៗនៃការរិយាល័យនីតិកម្មកសិកម្មនិងមន្ត្រីនិតិកម្មកសិកម្មស្រុកក្រុង!ការិយាល័យនិតិកម្មកសិកម្មខេត្ត មានរចនាសម្ព័ន្ធផ្នែក៤ ចំណុះឲ្យការិយាល័យតាមសេចក្តីសម្រេចលេខ៥០៦ ចុះថ្ងៃទិ៩ខែកញ្ញាឆ្នាំ២០១២ របស់មន្ទីរកសិកម្មខេត្តកំពង់ធំ ក្នុងនោះ ១ផ្នែករដ្ឋបាលនិងបុគ្គលិក២ផ្នែក សម្ភារះកសិកម្ម ៣ផ្នែកវិវាទកសិកម្ម ៤ផ្នែកផ្សព្វផ្សាយImage8
លោកធីវ វណ្ណធី ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ!បានជម្រុញឲ្យមន្ត្រីកសិកម្មចុះណែនាំបន្ថែមដល់អាជីវករនិងពាណិជ្ជករដែលបានតាំងលក់ផលិតផលនិងថ្នាំកសិកម្ម គឺធ្វើយ៉ាណាសូមឲ្យបងប្ងូនជាអាជីវករជួយពន្យល់ដល់ប្រជាពលរដ្ឋឲ្យចេះប្រើប្រាស់ថ្មាំពុល ព្រោះថាថ្មាំពុលអាចបង្កឲ្យប៉ះពាល់ដល់សុខភាពបងប្អូននិងអាយុៈជីវិតមនុស្ស ប្រសិនបើប្រើប្រាស់ខ្វះការប្រុងប្រយ័ត្ន ដូចជាថ្នាំអង់ទ្រីន ថ្នាំបាញ់សម្លាប់សត្វល្អិត និងថ្នាំបំពុលសត្វ កុក កណ្តុរ!
លោក ភុំរ៉ា អនុប្រធានទទួលរួមនាយកដ្ឋាននីតិកម្ម កសិកម្ម បានមានប្រសាសន៏ថា!សូមឲ្យបងប្អូនជាពាណិជ្ជករនិងអាជីវករយកចិត្តទុកដាក់ខ្ពស់បំផុតជាមួយប្រជាពលរដ្ឋ ហើយត្រូវតែលក់សម្ភារៈនិងផលិតផលកសិកម្ម ជីកសិកម្មណាដែលត្រឹមត្រូវ មានច្បាប់អនុញ្ញាតិទទួលស្គាល់គុណភាព និងរបស់សុទ្ធមិនក្លែងក្លាយ មិនបន្លំស្លាកយីហោ ជៀសវាងការធ្វើឲ្យខាតបង់ ពេលវេលានិងខាតប្រាក់របស់គាត់ ធើ្វឲ្យពួកគាត់អស់ជំនឿទៅលើមន្ត្រី ជំនាញកសិកម្មព្រោះថា វិស័យឯកជនក៏ មានសារៈសំខាន់ដូចវិស័យរដ្ឋដែរ! និងសូមឲ្យក្រុមអាជីវករលក់ថ្នាំកសិកម្ម ជីកសិកម្ម និងផលិតផលកសិកម្ម ត្រូវតែមានច្បាប់ទម្លាប់ឲ្យបានត្រឹមត្រូវ។ប៊ុន
រិទ្ធី
Image10Image9Image6Image12Image16Image23Image24Image27Image25