រថយន្ត​កុង​ទី​ន័​រ​ម៉ាក FUSO របស់​ក្រុមហ៊ុន តិច ស្រ៊ុន​ ​បាន​បុក​ម៉ូតូ​មួយគ្រឿង​បណ្តាល​ឲ​អ្នក​ជឹៈ​ម៉ូតូ​ ​រងរបួស​ធ្ងន់​ឯ​តៃកុង​រថយន្ត​គេចខ្លួន​បាត់ស្រមោល​

0

ខេត្តព្រះសីហនុ៖មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយកើតឡើងនៅលើដងផ្លូវជាតិលេខ4 ត្រង់ចំណុចខាងលិចរោងចក្រញ៉ូវស្តារចម្ងាយ 55m ស្ថិតក្នុង ក្រុម14 ភូមិ1 សង្កាត់1 ក្រុងព្រះសីហនុ នៅម៉ោង19:00នាទី/23.06.2016 ។photo_2016-06-23_21-43-37ហេតុការគ្រោះថ្នាក់នេះកើតឡើងរវាងរថយន្តកុងទីន័រម៉ាក FUSO ពណ៌ទឹកប្រាក់ ស្លាកលេខ ភព 3A-8965 កម្មសិទ្ឋិរបស់ក្រុមហ៊ុន តិច ស្រ៊ុន មានទិសដៅពី ក្រុងព្រះសីហនុឆ្ពោះទៅ ភព។
លុះមកដល់ចំនុចកើតហេតុខាងលើ បានបុក ម៉ូតូ មួយគ្រឿងម៉ាក Honda C-125 ពណ៌ខ្មៅ ស្លាកលេខ ភព 1CG-1547 បើកបរដោយឈ្មោះ អ៊ំ សីុណាត ភេទប្រុស អាយុ 48ឆ្នាំ បុខរបរ កម្មករកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ មានទីលំនៅ ភ1 សក1 កសន បើកបរទិសដៅស្របគ្នា។ក្រោយកើតហេតុ អ្នកបើកបររថយន្ត គេចខ្លួនបាត់។ករណីនេះបណ្តាលឲ្យអ្នកបើកបរម៉ូតូ
រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។រីឯរថយន្ត និងម៉ូតូ ខូចខាតកំរិតស្រាលនប យកទៅរក្សាទុកនៅការិ/ នប ចរាចរផ្លូវគោករងចាំដោះស្រាយតាមក្រោយ៕photo_2016-06-23_21-43-05 photo_2016-06-23_21-43-22 photo_2016-06-23_21-43-31 photo_2016-06-23_21-43-43 ប្រភពpmក្រុង