ឪពុក​ចង់គំនុំ​និង​កូនប្រុស​បង្កើត​យក​ពូថៅ​វាយ​ចំក្បាល​ពេល​កូន​ដេកលក់​ស្លាប់​យ៉ាង​អាណោចអាធម្ម​

0

កំពង់ធំ=នៅរសៀលថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៦វេលាម៉ោង១២និង៣០នាទី មានករណីឪពុកបង្កើតយកខ្នងពូថៅវាយចំក្បាលកូនប្រុសកំពុងដេកអង្រឹងស្លាប់យ៉ាងអាណោចអាធម្មហេតុការណ៍បានកើតឡើងនៅក្នុងភូមិ ពាមគ្រែង ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។13536105_202313600166203_1550567662_n
បើតាមសំដីអ្នកជិតខាងបានអោយដឹងថាក្រុមគ្រួសារនេះមានគ្នា៦នាក់ ក្រោយពីម្ដាយមានជំងឺឈឺបានស្លាប់ជាង១ខែរួចមកនៅតែ ឪពុកនិងកូន៤នាក់ប្រុស២ស្រី២ រាល់ថ្ងៃ កូនប្រុងច្បងតែងតែមានរឿងឈ្លោះគ្នាជាមួយឪពុក រកាំរកូកស្ទើររាងរាល់ថ្ងៃពុំសូវខានទេ រហូតមកដល់ថ្ងៃកើតហេតុឪពុកបានផឹកស្រវឹងទៅចង់គោ ពេលត្រឡប់មកផ្ទះវិញ ក៏ឃើញដេកលក់ស្កប់ស្កល់ក៏យកខ្នងពូថៅវាយក្បាលកូនជាច្រើនដងរហូតបែកលលាក្បាល បាក់ធ្មេញទាំងក្រាស ឈាមហូរដាប់ដី ឃើញដូច្នេះក៏ហៅរថយន្ដសង្គ្រោះដឹកបញ្ចូនទៅពេទ្យតែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតពេលដែលរថយន្ដដឹកដល់ពាក់កណ្ដាលផ្លូវ។
យោងតាមសំដីឪពុកបានអោយដឹងថាកូនប្រុសគាត់ទាត់ធាត់គាត់៣ដងហើយ ទើបគាត់ចងគំនុំឈានដល់យកពូថៅវាយក្បាល ដូច្នេះ។Image14
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ហេង ហុងគី អាយុ២៤ឆ្នាំ បានស្លាប់នៅម៉ោង ២និង១០នាទីរសៀលថ្ងៃដដែល និងឪពុក ឈ្មោះហេងគួន រស់នៅក្នុងភូមិ ពាមគ្រែង ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ចូនទៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដើម្បីកសាងសំនុំរឿងចាត់ការតាមនិតិវិធីនៃច្បាប់៕ប៊ុន រិទ្ធី
Image1513522397_202313583499538_59971136_nImage12