​អាវុធហត្ថ​ខេត្តសៀមរាប​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​១៣​នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​បី​ករណី​ផ្សេងគ្នា​

0

 

ខេត្តសៀមរាប¶ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនមនុស្សស្រីប្រុសចំនួន១៣នាក់ ដែលពាក់ព័ន្ធបទល្មើស គ្រឿងញៀនចំនួន៣ករណីផ្សេងគ្នា។នាយការិយាល័យបទល្មើសគ្រឿងញៀន លោកអនុសេនីយ៍ឯកធាវ ច័ន្ទតារា បានឲ្យដឹងថា កាលពីវេលាម៉ោង១៧ល្ងាច ថ្ងៃទី២៤ មិថុនា កម្លាំងរបស់លោកបានធ្វើការបង្ក្រាប ករណីរក្សាទុកដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កើតឡើងនៅចំណុចភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាបដោយក្នុងនោះកម្លាំសមត្ថត្តកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងនោះមានស្រីម្នាក់ប្រុសម្នាក់ ដោយចាប់យកវត្ថុតាងម្សៅគ្រើមម៉ាទឹកកកមួយកញ្ចប់ធំ ទម្ងន់២២,៦ក្រាម ទូរសព្ទ័០២គ្រឿង ជញ្ជីងថ្លឹង០១គ្រឿង។ photo_2016-07-27_07-03-20 photo_2016-07-27_07-04-06 photo_2016-07-27_07-03-15
លោកធាវ ច័ន្ទតារា បន្តថា លុះដល់ ម៉ោង ២៣និង៣០នាទី ថ្ងៃដដែល កម្លាំងរបស់លោកក៏បានធ្វើការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កើតឡើងនៅចំណុចក្រុងសៀមរាប ក្នុងនោះកម្លាំងអាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យ ចំនួន០៩នាក់ ក្នុងនោះមាន ប្រុស០៧នាក់ ស្រីពីរនាក់ ដកហូតវត្ថុតាងជាម្សៅគ្រើមម៉ាទឹកកកចំនួន១៤កញ្ចប់ ស្មើនឹង៣,២៨ក្រាម ទូរសព្ទ័១០គ្រឿង,ដាវ០៣ដើម សម្ភារៈជក់និងវេចខ្ចប់មួយចំនួន។ លោកបន្តថា នៅយប់ដដែលវេលាម៉ោង០២និង២០នាទី ឆ្លងចូលថ្ងៃទី ២៥ មិថុនា កម្លាំងអាវុធហត្ថក៏បានឃាត់ខ្លួនមនុស្សពីរនាក់បន្ថែមទៀត ក្នុងនោះមានស្រីម្នាក់និងប្រុសម្នាកនៅចំណុចភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប និងបានចាប់យកវត្ថុតាងជាម្សៅគ្រើមម៉ាទឹកកកចំនួន១៦កញ្ចប់ស្មើនឹង១៥,២៦ក្រាម និងទូរសព្ទ័០៣គ្រឿង ។លោកធាវ ច័ន្ទតារា បានបញ្ជាក់ថា ចំពោះមនុស្សទាំង១២នាក់ត្រូវបានបញ្ជូនទៅតុលាការបន្ទាប់ពីធ្វើការសាកសួរចប់៕