​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៤៤​ខ្នង

0

ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៤៤​ខ្នង ក្នុង​ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ​ផ្ទះ​ឈើ​ប្រក់​ស័​ង្ហ​សី​របស់​ប្រជាពលរដ្ឋ​ចំនួន ៤​ខ្នង​បាន​រង​ការខូចខាត​ទាំងស្រុង និង​ផ្ទះ​ចំនួន ៤០​ខ្នង​ទៀត ដែល​រង​ការខូចខាត​អស់​៥០% ប៉ើង​ដំបូល របើក​ជញ្ជាំង

ដោយសារ​រ​ភ្លៀង​ធ្លាក់​មួយ​មេ​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​វាយប្រហារ កាលពី​យប់មិញ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៤ ក្នុងភូមិ​អូរ​ត្រាំ​ប៉ោង​ជើង និង​ភូមិ​អូរ​ត្រាំ​ប៉ោង​ត្បូង ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ ​យោងតាម​របាយការណ៍​របស់លោក នៅ​សំ ដា​រា​រិ​ទ្ធ អាជ្ញាធរ​ស្រុក​ត្រពាំង​ប្រាសាទ​បានឱ្យដឹងថា គ្រោះមហន្តរាយ​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់ មិនបាន​ឆាប​យក​ជីវិត​មនុស្ស​ណា​ម្នាក់​ឡើយ បើក​ទោះបី​ទំហំ​នៃ​ការខូចខាត​ដោយ​ខ្យល់​បក់​រលំ​ផ្ទះ​ប្រជាពលរដ្ឋ​

ចំនួន​៤​ខ្នង បាន​ខ្ទេច​ទាំងស្រុង និង​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ចំនួន ៤០​ខ្នង ក៏​ទទួលរង​ការខូចខាត​ខ្យល់​ប៉ើង​ដំបូល និង​របើក​ជញ្ជាំង អស់​ប្រហែល​៥០% នៃ​តួរ​ផ្ទះ​នីមួយៗ​ក្តី​។​ តាម​ស្ថានភាព​រង​ការវាយប្រហារ​នៃ​ខ្យល់​កន្ត្រាក់​លាយឡំ​នឹង​ទឹកភ្លៀង​ដោយ​ពពក​ខ្មៅ ដែល​វាយប្រហារ​ទៅលើផ្ទះ​ប្រជាពលរដ្ឋ កាល​នៅវេលា​ម៉ោង​១២ អា​ធ្រា​តុ ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៤

ក៏បាន​បំផ្លាញ​ដំណាំ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​អស់​មួយចំនួន​ដូចជា ដើម​ស្វាយ ដើម​ចាន់ទី រួមទាំង​ដើមឈើ​ផ្សេងៗ​ដែល​នៅក្បែ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ និង​ដើមឈើ​នៅក្នុង​ព្រៃ ក៏ត្រូវ​ខ្យល់​រលំ​ដួល បាក់មែក​ធ្លាក់​មក​ដី​ជាច្រើន​កន្លែង ហើយក៏​មិនបាន​ប៉ះពាល់​ដល់​សត្វពាហនៈ​គោក្របី​របស់​ប្រជាពលរដ្ឋ​ផងដែរ​។​ ​បន្ទាប់ពី​ឧបទ្ទវហេតុ​គ្រោះមហន្តរាយ​ភ្លៀង​លាយឡំ​

នឹង​ខ្យល់​កន្ត្រាក់ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៤​អា​ជ្ញាំ​ធរ​ស្រុក​ត្រពាំង​ប្រាសាទ​លោក​នៅ​សំ ដា​រា​រិ​ទ្ធ បាន​ដឹកនាំ​ក្រុមការងារ​ចុះទៅ​ត្រួតពិនិត្យ​ដល់ទី​តាំង​កើតហេតុ​ហើយក៏​បានធ្វើ​ការវាយតំ​លៃ​ផលប៉ះពាល់​នៃ​គ្រោះមហន្តរាយ​នេះ​។​vlcsnap-2014-05-25-13h07m45s192 vlcsnap-2014-05-25-13h08m23s61