​ផ្ទះ​ប្រជា​ពលរ​ដ្ធ​ចំនួន​០៦​ខ្នង​ផ្ទះ​ស្ថិតនៅក្នុង​ឃុំ​ចំនួន​២ រង​ការខូចខាត​ដោយសារ​ខ្យល់ក​ន្ទ្រា​ក់​

0

ស្រុកកំពង់ត្រាច៖ កាលពីថ្ងៃទី0៨ខែ កក្កដា ឆ្នាំ ២០១៦នៅ ចន្លោះពីម៉ោង 13 ដល់ម៉ោង 14 នឹង 30 នាទី មានករណីខ្យល់កន្ទ្រាក់ធ្វើអោយ ហើរដំបូលផ្ទះប្រជាពលរដ្ធ ចំនួន 2 ឃំុ រួមមាន :ទី១ ឃំុបឹងសាលាខាងត្បូង ចំនួន3 ផ្ទះ

1/ ផ្ទះឈ្មោះ គឹម.ម៉ាន់ ភេទប្រុស អាយុ 33 ឆ្នាំ នៅភូមិជ្រេស ហើរដំបូលផ្ទះសុីប្រូ ចំនួន 14 សន្លឹក។2 /ផ្ទះឈ្មោះ យិញ.ជៀង ភេទប្រុស អាយុ 32 ឆ្នាំ នៅភូមិកោះចំការ ហើរអស់ដំបូលផ្ទះសង្គ័សី 24 សន្លឹក នឹង ក្បឿងមួយចំនួនទៀត ។
3/. ផ្ទះឈ្មោះ ដុក.ដែន ភេទប្រុស អាយុ 28 ឆ្នាំ នៅភូមិកោះចំការ ហើរដំបូលផ្ទះសង្គ័សី 8 សន្លឹក ។
ដោយឡែកនៅ ឃំុឬស្សីស្រុកខាងកើតក៍មានផ្ទះប្រជាពលរដ្ធចំនួន 3 ផ្ទះដែរដែលរងនៅការខូចខាតដោយសារខ្យល់កន្ទាក់
1/ផ្ទះឈ្មោះ ញឹម.រីម ភេទប្រុស អាយុ 59 ឆ្នាំ ហើរដំបូលផ្ទះសង្គ័សី 40 សន្លឹក។
2/ ផ្ទះឈ្មោះ គិន.សុន ភេទប្រុស អាយុ 56 ឆ្នាំ ផ្ទះរលំទាំងស្រុង ដោយជញ្ជាំង នឹង ដំបូល ប្រកនឹងបាំង សុទ្ធតែសង្គ័សី ផ្ទះទំហំុ 5m × 7m គិតសង្គ័សី 60 សន្លឹក ។
3/ ផ្ទះឈ្មោះ យស់.មំុ ភេទស្រី អាយុ 32 ឆ្នាំ រោងម៉ាសុីនកិនស្រូវរលំទាំងស្រុង ទំហុំ 4m × 6m ហើរដំបូលសង្គ័សី 20 សន្លឹក។សូមបញ្ជាក់ផងដែរថា ផ្ទះប្រជាពលរដ្ធចំនួន ០៦ផ្ទះដែល រងគ្រោះដោយសារខ្យល់កន្ទ្រាក់ រស់នៅភូមិជ្រេស ឃុំបឹងសាលាខាងត្បូង និងភូមិឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។អត្ថបទលោក អ៊ូង វឹងphoto_2016-08-09_11-56-12 photo_2016-08-09_11-56-17 photo_2016-08-09_11-56-08