ក្មេងប្រុស​អាយុ​២​ឆ្នាំ​ម្នាក់​លង់ទឹក​ស្លាប់ នៅ​ភូមិ​ចុងកាល់​

0

ឧត្តរមានជ័យ៖នៅវេលាម៉ោង៩និង២០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិចុងកាល់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ មានករណីក្មេងលង់ទឹកស្រះស្លាប់ មានឈ្មោះ គ្រឿន មករា ភេទប្រុស អាយុ២ឆ្នាំ ឪពុកឈ្មោះ ប៉ាត គ្រឿន អាយុ៣២ឆ្នាំមុខរបរកងទ័ព ម្តាយឈ្មោះ តុល ភាត់ ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ កសិករ បានលង់ទឹកស្រះស្លាប់ចម្ងាយពីផ្ទះ៥០ម៉ែត្រ។សមត្ថកិច្ចប៉ូលិសស្រុក បានអោយដឹងថា មូលហេតុដែលបណ្តាលឲ្យក្មេងប្រុស អាយុ២ឆ្នាំនោះស្លាប់ ពីព្រោះឪពុក រវិលទៅចំការ រីឯម្តាយជាប់ដាំបាយនៅខាងលើផ្ទះ ដោយមិននឹកស្មានថា កូនរបស់ខ្លួនដើរទៅលេងទឹកស្រះទាល់តែសោះ រហូតបាត់កូន មិនឃើញក៏បានឆោឡោឡើង នៅពេលនោះអ្នកនៅជិតខាងបាននាំគ្នាដើរ គ្រប់ទីកន្លែងនៅតែមិនឃើញ ហើយក៏បាននាំគ្នាចុះរាវ នៅក្នុងទឹកស្រះក៏បានប្រទះឃើញក្មេងនោះ តែបានស្លាប់បាត់ទៅហើយ៕IMG_3767 IMG_3769 IMG_3768