កម្សាន្ត​៖​មើល​មេ​សុនខ​ស្អាត​និង​កូន​ទាំងឡាយ​គួរ​ស្រឡាញ់​

​ប្លែកៗ​៖​តាម​វេបសាយ​បរទេសកាល​ពី​ពេល​ថ្មីៗ​នេះ​បានឲ្យដឹងថា មេ​សត្វ​សុនខ​(​ឆ្កែ​)​ចំនួន​១១​ប្រភេទ ត្រូវបាន​គេ​ចាត់ទុកថា​ជា​សត្វ​ឆ្លាត ស្អាត និង​គួរ​ឲ្យ​ស្រឡាញ់ ដោយសារ​តែ​ភាព ឆ្លាត និង​ការរស់នៅ​ដ៏​មាន​របៀប​របស់​ពួកវា​។​


​តាមរយៈ​រួប​ភាព មេ​ឆ្កែ​ពូជ​ឆ្លាត​ទាំងនេះ ចេះ​ថែទាំ​កូនៗ ចេះ​បង្រៀន​កូនៗ​វាឲ្យ​ចេះ​ដេក ដើរ និង​មាន​របៀបរៀបរយ​ទៀតផង ជាពិសេស​ការផលិត​កូនៗ​វា​មាន​សភាព​ស្អាត និង​ដូចៗ​គ្នា ទៀតផង​។ មើល​សកម្មភាព​របស់​ពួកវា កូន​ឆ្កែ​ពូជ​ឆ្លាត​បាន ដេក​លើ​ជើង​មេ​វា ហើយ​មេ​វា​ក៏ បង្ហាញ​នូវ​ការស្រឡាញ់ ការ​ថ្នាក់ថ្នម និង​ថែទាំ​កូន​។ មេ​ខ្លះ​ពេល​កូនៗ​វា​កំពុងស៊ី​ចំណី មេ​វា បាន​ឈរ​ចាំ​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់ ដែល​មើលទៅ​ហាក់ដូចជា​មនុស្ស​អ៊ីចឹង​ដែរ​។ 
​សូម​តាមដាន​សត្វ​សុនខ​ដ៏​សែន​ឆ្លាត​ទាំងនេះ​មើល វា​ពិតជា​ស្អាត និង​គួរ​ស្រឡាញ់​មែន​ទេ​?

dog-moms-1 dog-moms-3 dog-moms-5 dog-moms-6 dog-moms-8 dog-moms-9