ខណ្ទរដ្ឋបាលជលផលចាត់វិធានការក្តៅបង្រ្កាបបទល្មើសឆក់ និងម៉ាស៊ីនសាកអាគុយ២គ្រឿង

0

កំពង់ធំ៖  ខណ្ទរដ្ឋបាលជលផល ប្រើវិធានការក្តៅ ចុះបង្រ្កាបចាប់បាន ទាំងម៉ាស៊ីនសាក់អាគុយ និងអ្នក ឆក់ត្រី ក្រោមកិច្ច សហប្រតិបត្តិ ការ ណ៍ល្អ ជាមួយផ្នែកសឹករងក្រុងស្ទឹងសែន ជាមួយ និងសង្កាត់រដ្ឋបាល ជល​ផល កំពង់ស្វាយលើ ចុះបង្រ្កាបបទ ល្មើសឆក់ត្រី និងរឹបអូសម៉ាស៊ីនសាកអាគុយចំនួន២គ្រឿង និងអាគុយ រាប់សិបគ្រឿង ដែលជនល្មើសប្រើប្រាស់ ក្នុងការសាកអាគុយ នៅក្នុងព្រៃ សម្រាប់ឆក់ត្រី ។

លោក លឹម ផាត នាយសង្កាត់រដ្ឋបាលជលផល កំពង់ស្វាយលើ  បានសហការការ ជាមួយលោក​អនុសេ​នីយ៍ឯក សៀង ហុកឃាន់ មេបញ្ជាការផ្នែក​សឹករង​ក្រុង​ស្ទឹងសែន  ចុះបង្រ្កាបជនល្មើស ដែលបានលួច ឆក់ត្រី នៅតំបន់ វាលស្រង៉ែ  និង តំបន់កោះសូទៃ ស្ថិតនៅក្នុងភូមិ​សាស្រ្ត ភូមិ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ  ខេត្តកំពង់ធំ និង​បានក្របួច ជនល្មើសបានចំនួន ២នាក់ក្នុងនោះមានឈ្មោះ ញ៉េស ឡា ភេទ ប្រុស អាយុ ៤៥ឆ្នាំ  រួមវត្ថុ​តាងមាន ម៉ាស៊ីនសាក់អាគុយ១គ្រឿងកំលាំង ២២សេះ  អាគុយ ២គ្រឿង  អាំងវិចទ័រ ២គ្រឿង  ទី២ សមត្ថកិច្ចរឹប​អូសបាន ម៉ាស៊ីន ម៉ាស៊ីនសាក់អាគុយ២៥សេះមួយគ្រឿងទៀត ព្រមទាំងអាគុយ ១៦គ្រឿង នៅចំនុចក្បែរគ្នា ចំណែកជនសង្ស័យ បានធ្វើសកម្មភាព ឆក់ត្រី ម្នាក់ដែលត្រូវបាន ក្របួចបានផងដែរ​នោះ​ឈ្មោះ ថេរ ធន ភេទ ប្រុស អាយុ ៣៧ឆ្នាំវត្ថុតាង អ្នកទាំងពីនាក់ រស់នៅភូមិ រការ សង្កាត់ ស្រយូវ ក្រុងស្ទឹង​សែន ខេត្តកំពង់ធំ ។

លោក លោក​អនុសេ​នីយ៍ឯក សៀង ហុកឃាន់ មេបញ្ជាការផ្នែក​សឹករង​ក្រុង​ស្ទឹងសែន បានមានប្រសាសន៍ ថាលោកមានសេចក្តីរីករាយ ក្នុង កិច្ចសហការ ជាមួយសមត្ថកិច្ចរដ្ឋបាលជលផល ក៏ដូចជារដ្ឋបាលព្រៃឈើ ដើម្បីទប់ស្កាត់ រាល់សកម្មភាពបទល្មើស ដើម្បីថែរក្សា ធនធាន ធម្មជាតិ និងកិច្ចសហប្រតិបត្តិការ កន្លងមក ទទួលបានជោគជ័យគួអោយកត់សម្គាល់ ដោយយោងតាម កាណែនាំរបស់ ឯកឧត្តម អភិបាល ខេត្តកំពង់ធំ ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ធំ បានអោយ កងកម្លាំងសឹករង គ្រប់ស្រុកសហការជាមួយជំនាញ ដើម្បីការពារធនធានមឆ្ឆាជាតិ។

លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ទរដ្ឋបាល ជលផលកំពង់ធំ បានឲ្យដឹងថា ខណ្ទរដ្ឋាបាលជលផលកំពង់ធំ ត្រូវបានប្រើប្រាស់ កំលាំងសហការ ជួយ សឹករងគ្រប់ស្រុក​ទទួលបានលទ្ធផល​ល្អគួអោយកត់សម្គាល់ ក្នុងការ ចុះទៅទីតាំងដែលជនល្មើស បានតំឡើងឧបករណ៍សាក់អាគុយ នៅក្នុងព្រៃដែលជាមុខសញ្ញាសំខាន់ ទើប អាចទប់ស្កាត់បានមួយចំណែកធំ តែម្តងក្នុងបទល្មើសឆក់ត្រី  មិនតែប៉ុណ្ណោះ លោកនឹងដាក់ កំលាំង ប្រចាំ គ្រប់ផ្នែកសង្កាត់ ដើម្បីចុះប្រតិបត្តិការ បង្រ្កាបម៉ាស៊ីនសាកអាគុយ និងជនល្មើសឆក់ត្រី លោកក៏បានបញ្ជាក់ ផងដែរថា ចំពោះ មន្រ្តី រដ្ឋបាលជលផលក្រោមឳវាទ ចំណុះឲ្យខណ្ទរដ្ឋបាលជលផលកំពង់ធំ មន្រ្តីណាមាន ការពាក់ព័ន្ឋនឹងបទល្មើសឆក់ និងមាន ការសូក ប៉ាន់ជា មួយនឹង អ្នកប្រើប្រាស់ ឧបករណ៍នេសាទខុសច្បាប់ មន្រ្តីរូបនោះលោកមិនទុកជាដាច់ខាត និងគ្មានការលើកលែងទៀតផង។

ដោយ  ប៊ុន  រដ្ឋា