បទល្មើស​នេសាទ​ពេញបន្ទុក​ក្នុង​ឃុំ​អន្លង់​សំណរ​សមត្ថកិច្ច​ជលផល​អត់​មាន​វិធានការ​បង្ក្រាប​

0

សៀមរាបៈ បទល្មើសនេសាទកើនឡើងយ៉ាងពេញបន្ទុក តែពុំត្រូវបានសមត្ថកិច្ចមានវិធានការបង្ក្រាប បណ្តែតបណ្តោយឲ្យមានការដាក់បទល្មើសពេញផ្ទៃទឹក នឹងជាឧបករណ៍ដែលត្រូវបានហាមឃាត់ដាច់ខាត តែបែរជាលោក ញឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលអន្លង់សំណរមិនខ្ចីអើពើពីតួនាទីទប់ស្កាត់និង បង្ក្រាបនោះឡើយ ជាហេតុធ្វើឲ្យមានការសង្ស័យថាមានការឃុបឃិតគ្នាជាប្រព័ន្ឋ។

បទល្មើសនេសាទរាប់រយកន្លែង ដែលត្រូវបានគេប្រទះឃើញនៅចំនុចចុងខ្វែងស្ទឹងកំបុតចំណុចទ្រុងជ្រូក និងតាពៀមស្ថិតនៅក្នុងឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានការដាក់សាច់ដៃនិង សាច់បរដែលមាន របាំងវែងរាប់ពាន់ម៉ែត្រ និងជាឧបករណ៍ដែលមានការ ដាក់របាំងប្រមូលចាប់តាំងពីកូនត្រីល្អិតតូចៗ រហូតដល់ត្រីធំ ហើយត្រីទាំងនោះត្រូវបានគេយកមកកិនជាចំណី សម្រាប់ឲ្យកូនត្រីឆ្តោរស៊ីជា ចំណីរ ។
ពាក់ព័ន្ឋនៅនឹងការចោទប្រកាន់ ថាលោក ញឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលអន្លង់សំណរ ពុំបានគិតគូរពីការបង្ក្រាបបទល្មើសនេសាទនេះ ដោយលោកពុំបានធ្វើសេចក្តីអធិប្បាយអ្វីទាំងអស់ លោកគ្រាន់តែប្រាប់ថា លោកកំពុងតែធ្វើដំណើរទៅខេត្តកំពង់ចាម ។
ប្រជាសហគមន៍នេសាទជាលក្ខណៈគ្រួសារ នៅតំបន់បឹងទន្លេសាប នៃឃុំអន្លង់សំណរបាន ឲ្យដឹងថា ក្នុងខណៈដែលបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កើតឡើងយ៉ាង ពេញបន្ទុកនោះ គឺលោក ញឹម ស៊ីវ័ន្ត នាយ សង្កាត់រដ្ឋបាលជលផលអន្លង់សំណធ្វើ មិនដឹងមិនឮអ្វីទាំងអស់ ហើយសម្ងំទទួលផលប្រយោជន៍យ៉ាងសុខស្រួល ក្រុមអ្នកនេសាទប្រើចាប់កូនត្រីល្អិតៗភាគច្រើន គឺពលរដ្ឋដែលរស់នៅ ភូមិមាត់ខ្លា ចុងខ្វែងស្ទឹងកំបុត ចំណុចទ្រុងជ្រូក និងតាពៀមស្ថិតនៅក្នុងឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប. ក្នុងនោះជនជាតិយួន កំពុងធ្វើសកម្មភាព ដោយគ្មានញញើតអ្វីឡើយ។

ប្រជានេសាទក្នុងឃុំអន្លង់សំណបានឲ្យដឹងទៀតថា ពួកគាត់រាយការណ៍ទៅមន្ត្រីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីរដ្ឋបាលជលផលនៅពេល ដែលកើតមានបទល្មើសប្រើឧបករណ៍ ខុសច្បាប់ ក៏ប៉ុន្តែមន្ត្រីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីរដ្ឋបាលជលផល ជាពិសេស លោក ញឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផល អន្លង់សំណធ្វើជាដេកលក់រហូត។ដូច្នេះ អគ្គនាយករដ្ឋ បាលជលផល គួរពិនិត្យមើលអំពើពុក រលួយនិងភាពអសកម្ម របស់មន្ត្រីរដ្ឋបាល ជលផល ក្នុងស្រុកជីក្រែង ខេត្តសៀមរាប ជាបន្ទាន់ព្រោះបច្ចុប្បន្នពួកគេមិនបង្ក្រាបបទល្មើសនេសាទប្រើឧបករណ៍ ខុសច្បាប់ យ៉ាងរាលដាលនោះឡើយ៕
ដោយ ប៊ុន រដ្ឋា

IMG_0036 IMG_0002