ពិធី​ប្រកាស​តែងតាំង​ព្រះ​គ្រូសូត្រស្ដាំ​និង​ព្រះ​គ្រូសូត្រ​ធ្វេ​ង​វត្ត​ឥ​ន្ដ្រី​យ៍​សំវ​រះ​ហៅ​វត្ត​កំពង់ធំ​

0

កំពង់ធំ=នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦វត្តឥន្ដ្រីយ៍សំវរះ ហៅវត្តកំពង់ធំ បានប្រកាសតែងតាំង ព្រះគ្រូសូត្រស្ដាំនិងព្រះគ្រូសូត្រធ្វេង ជាតំរូវការខាងព្រះពុទ្ធសាសនាដើម្បីដឹកនាំពុទ្ធបរិស័ទជិតឆ្ងាយដែលតែគោរពប្រតិបត្តិវិស័យពុទ្ធសាសនាតាំងពីដូនតាមកនិងម្យ៉ាងគឺលើកImage76តំកើងវិស័យពុទ្ធសាសនាអោយមានភាពរីកចំរើនក្នុងការរួមចំណែកដល់សង្គមជាតិក្នុងវិស័យអប់រំមនុស្សអោយជៀសឆ្ងាយពីអំពើអាក្រក់និប្រព្រឹត្តតែអំពើល្អ អោយបានគ្រប់គ្នា។
បន្ទាប់ពៅលោក ស៊ុន ចំរើន អនុប្រធានការិយាល័យធម្មការនិងសាសនាក្រុងស្ទឹងសែន បានអានសុន្ធថាស្វាគមន៍រួចមក លោក ហ៊ុន រិន អភិបាលក្រុងស្ទឹងសែន បានមានប្រសាសន៍សំណេះសំណាល លើកឡើងពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលពួកវាបានលុបបំបាត់ចោលវិស័យព្រះពុទ្ធសាសនា បំផ្លាញទីវត្តអារាម ចាប់ព្រះសង្ឃផ្សឹកជាដើម ដែលផ្ទុយស្រលះពីប្រមុខរដ្ឋាភិបាលដែលបានចាត់ទុកវិស័យពុទ្ធសាសនាជាសាសនារបស់រដ្ននិងកំពុងតែខិតខំកសាងវត្តអារាម សាលារៀន មន្ទីរពេទ្យ និងរចនាសម្ព័ន្ធជាច្រើនទៀតរហូតដល់សព្វថ្ងៃ។Image77
ក្នុងឪកាសនោះ ព្រះឧត្តរប្បញ្ញោណាំ ប៊ុនថា បានអានសេចក្ដីប្រកាស តែងតាំង ព្រះរតនវិជ្ជា សេងរស្មី ព្រះគ្រូសូត្រស្ដាំ និងព្រះបញ្ញា សោភ័ណ សាំកុសល ព្រះគ្រូសូត្រធ្វេងនិងប្រកាសពិក្ខុសាមនេជាច្រើនសរុប១៥អង្គ ដោយមានពិធីបំពាក់ស័ក្ក និងមេដាយជាច្រើនអង្គទៀតផង។
ចុងក្រោយ ព្រះមុនីរង្សី សៀងសុខ ព្រះមេគុណខេត្តខេត្តកំពង់ធំ បានមានសង្ឃតេកា សំណេះសំណាលជាមួយនិងពុទ្ធបរិស័ទនិងបានផ្ដាំផ្ញើរដល់ ព្រះរតនវិជ្ជា សេងរស្មី ព្រះគ្រូសូត្រស្ដាំ និងព្រះបញ្ញា សោភ័ណ សាំកុសល ព្រះគ្រូសូត្រធ្វេង ទាំង២អង្គជាអ្នកបន្ដវេន្ដដឹកនាំប្រជា ពុទ្ធបរិស័ទប្រុសស្រីបានគោរពប្រត្តិបិត្តតាមវិស័យព្រះពុទ្ធសាសនាតទៅមុខ ព្រះអង្គក៏បានលើកឡើងថាការប្រកាសតែងតាំងនេះបានធ្វើឡើង៤ជំនាន់មកហើយ តែបានតែរយះក៏លាចាកសក្ខាប័ទទៅដោយសារតែអ្វីៗគឺមិនទៀងព្រោះអ្នកបួសឥតមានធ្វើលិខិតចុះកុងត្រាអ្វីទេ តែការបំពេញកុសលលុះយូរៗនិងអស់បុណ្យទៅក៏លាចាកសក្ខាប័ទជារឿងធម្មតា តែចំពោះលោកនេន វិញបើចង់លាចាក់សក្ខាប័ទចាំមានព្រះជន៣៥ទៅ៤០ព្រះវស្សាសិនចាំលាចាកសក្ខាប័ទ។ប៊ុន រិទ្ធីImage70Image71Image75

Image79Image78Image69Image73