កិច្ច​ពិ​ភាគ​ក្សា សភាពាណិជ្ជកម្ម​កម្ពុជា ថៃ​ដើម្បី​សម្រួល​ទីផ្សារ​ប្រទេស​ទាំងពី

0

​ខេត្តសៀមរាប ៖ កិច្ច​ពិ​ភាគ​ក្សា​រវាង​អ្នក​ធុរៈកិច្ច​ថៃ​មកពី​ខេត្ត​ចំនួន​២០ នៃ​ព្រះរាជាណាចក្រ​ថៃឡង​ត៍ ដែលមាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ខេត្ត​ខ្មែរ​ជាច្រើន​ខេត្ត​ផងដែរ​។​ ​ពី​ធី​សំណេះសំណាល​រវាង​អ្នក​ធុរៈកិច្ច​ខ្មែរ និង​អ្នកវិនិយោគទុន​ថៃ ត្រូវបាន​ប្រារព្វ​ឡើង នៅ​សណ្ឋាគារ​បុរី​អង្គរ ស្ថិតនៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ក្រោម​អធិបតីភាព ឯកឧត្តម ប៊ុន ថា​ឬ​ទ្ធិ អភិបាលរង​ខេត្តសៀមរាប ដែលជា​ម្ចាស់ផ្ទះ ដោយមាន​ការចូលរួម​ពី​សំណាក់ ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ និង​លោក ឧកញ៉ា ហេង សំណាង ប្រធានសភា​ពាណិជ្ជកម្ម​កំពង់ធំ ព្រះវិហារ ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត​ឧ​ត្ត​ម​មានជ័យ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និង​អ្នក​ធុរៈកិច្ច​មកពី​ប្រទេស​ថៃ​ចំនួន ១១៧​រូប​ផងដែរ​។​ ​ឯកឧត្តម ប៊ុន ថា​ឬ​ទ្ធិ អភិបាលរង​ខេត្តសៀមរាប បាន​សម្តែង​នូវ​កិច្ច​ស្វាគមន៍ ចំពោះ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​បាន​អញ្ជើញ​ជា​ភ្ញៀវ​ក​ក្តិ​យស់ មកកាន់​ទឹកដី​អង្គរ​ដ៍ប​ឋរ​នេះ ព្រមទាំង​បាន​នាំនូវ​សេចក្តី​រីកចំរើន និង​បាន​ចែករំលែក​នូវ​បទពិសោធន៍ ក្នុង​កិច្ច​ពិ​ភាគ​ក្សា​ដ៏​មាន​សារៈសំខាន់​នេះ ។​ ​

កិច្ច​ពិ​ភាគ​ក្សា​បាន​ផ្តោតទៅលើ ការ​ជម្រុញ​ឲ្យ​សភាពាណិជ្ជកម្ម​ទាំងពី​ប្រទេស អាច​នាំ​ផលិតផល កសិកម្ម និង​ឧស្សាហកម្ម ព្រមទាំង​ផលិតផល​កែច្នៃ បាន​ចូលមក​ទីផ្សារ​រវាង​ប្រទេស​ទាំងពី មិនតែប៉ុណ្ណោះ​កិច្ចប្រជុំ ពិ​ភាគ​ក្សា​បាន​ផ្តោតទៅលើ​ការ នាំចេញ​ផលិតផល និង​នាំចូល ដែល​បានទាមទារ​ឲ្យ​ប្រទេស​ទាំងពី សម្រួល នូវ​ការបង់​ព​ន្ឋ លិខិតឆ្លងដែន និង​មាន​គោលបំណង់​ឲ្យ ប្រទេស​ទាំងពី បើក​ច្រក​ល្បៀ​ង​ដើម្បី​អភិវឌ្ឍន៍​ទីផ្សារ​នៅតាម​ច្រកទ្វារ កម្ពុជា ថៃ នៅ​ចំនុច ច្រក​អានសេះ ស្ថិតនៅក្នុង​ខេត្តព្រះវិហារ និង​ច្រក​ជុប​គ​កី ស្ថិតនៅ​ខេត្ត​ឧ​ត្ត​ម​មានជ័យ​ដើម្បី​ឲ្យ​ប្រជាជន​ទាំងពីរ បាន​នាំ​ផលិតផល​លក់​នៅ​ច្រក​នេះ ។​ ​ភាគ​គី​ថៃ​បានស្នើរ​សុំ ឲ្យ​ម្ចាស់​អជីវ​កម្ម ដែល​នៅតាម​ព្រំដែន​ខ្មែរ ថៃ សុំ​ឲ្យ​មានការ ធ្វើ​ធានារ​រ៉ាប់រង ដើម្បី​ងាយស្រួល​ដោះស្រាយ​បញ្ហារ​ដែល​បានកើត​ឡើង នៅពេល​ដែលមាន​គ្រោះថ្នាក់​ចរាចរ​ក្នុង​ទឹកដី​កម្ពុជា និង មានការ​ទទួលខុសត្រូវ​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ។​

​ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ បាន​មានប្រសាសន៍ថា ដោយមាន​ការគាំទ្រ ពី​សំណាក់ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ បាន​ជម្រុញ​ឲ្យ​សភាពាណិជ្ជកម្ម ធ្វើការ​ផ្សព្វផ្សាយ និង​គៀងគ រក​អ្នកវិនិយោគទុន ពី​ប្រទេសជាតិ​ខាង ដើម្បី​ពង្រីក​វិស័យ​ទេសចរណ៍ និង​កសិកម្ម ឧស្សាហកម្ម ជាពិសេស​ ​ខេត្តកំពង់ធំ​សភាពាណិជ្ជកម្ម​បាន​ចុះ MOU ជាច្រើន​ដង​ហើយ​ជាមួយ​ក្រុមហ៊ុន​ចំនួន ៣២ រហូតមកដល់​ពេលនេះ ពុំទាន​មាន​ក្រុមហ៊ុន​ណាមួយ ដំណើរការ​នោះទេ ហើយក៏​សូម​ស្វាគមន៍ ចំពោះ​អ្នកវិនិយោគ​ទ​ន ក៏ដូចជា​អ​ជីករ​ភាគី​ថៃ ដែលមាន​បំណង ចង់​មក​អភិវឌ្ឍន៍ ឬ​ធ្វើ​ធុរៈកិច្ច​ក្នុង​ខេត្តកំពង់ធំ ដោយឡែក​ខេត្តកំពង់ធំ ជា​ខេត្ត​ដែលមាន សក្តានុពល ក្នុងការ វិនិយោគ​ជា​កសិកម្ម ឧស្សាហកម្ម មិនតែប៉ុណ្ណោះ ជា​ខេត្ត​ដែល​សំបូរ​ស្រូវ​ជាប់​លំដាប់ថ្នាក់​ទី​២ ក្នុងប្រទេស កម្ពុជា រួមទាំង​ដំណាំ​ស្វាយចន្ទី ដំ​ឡូ​មី កៅស៊ូ ស្វាយ សណ្តែកដី រួមទាំង​ដី​សម្រាប់​បង្ករ​ង្កើ​ន​ផល​ជាច្រើន សម្រាប់​ការវិនិយោគ ​ 20140530_143547 20140530_143518 20140530_143128 20140530_143558