VIDEO ឧត្តមសេនីយ៍ត្រី សោម ស៊ុន នាំយកវិទ្យុនិងឯកសណ្ឋានបំពាក់ជូនប្រជាការពារឃុំបន្ទាយស្ទោង

0

កំពង់ធំៈ ប្រជាការពារ បច្ចុប្បន្នមានតួនាទីសំខាន់ និងជាសេនាធិការឲ្យកងកម្លាំងសមត្ថកិច្ច ព្រមទាំងចូល រួមយ៉ាងសកម្ម ក្នុងបុព្វហេតុការពារសន្តិសុខ និងសណ្តាប់ធ្នាប់ដើម្បីសុវត្តិភាពនៅក្នុងមូលដ្ឋាន ដោយការស្ម័គ្រចិត្តដោយពុំបានគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ក្នុងការចូលរួមចំណែកយ៉ាងសកម្មភាពជាមួយរាជរដ្ឋា ភិបាល ដើម្បីទប់ស្កាត់និងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៩ចំនុច។asset

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិកាសឹករងកំពង់ធំ បានដឹកនាំសហការីនៃ ឹតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកឯកសណ្ឋានចំនួន២០កំប្លេរ និងវិទ្យុទាក់ទងចំនួន២គ្រឿងបំពាក់បន្ថែមជូនប្រជាការពារនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំនៅព្រឹកថ្ងៃទី១៩ ខែកញ្ញាឆ្នាំ ២០១៦ដោយឡែក ឃុំបន្ទាយស្ទោងមាន១៥ភូមិ មានប្រជាការពារចំនួន១៤៥នាក់ (បំពាក់ឯកសណ្ឋានរួច 145និងឯកសណ្ឋានបន្ថែម20ទៀត)និងមានវិទ្យុទាក់ទងប្រើប្រាសចំនួន៣២ គ្រឿងរួចហើយ ។asset-7
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន អនុប្រធានគណបញ្ជាការឯកភាពខេត្តកំពង់ធំ បានកោតសរសើរនិង វាយតំលៃខ្ពស់ នូវការខិតខំប្រឹងប្រែងរបស់ប្រជាការពារ និងជាយុទ្ធជនគំរូដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីការពារសន្តិសុខ និងសុវត្តិភាពជូនប្រជាពលរដ្ឋ ដែលកន្លងមកប្រជាការពារបានធ្វើកិច្ចសហការជាមួយ និងកម្លាំងសមត្ថកិច្ច ទប់ស្កាត់បង្រ្កាបបទល្មើស និងលុបបំបាត់អំពើខុសច្បាប់នានាធ្វើឲ្យសកម្មភាពចោរ លួចចោរប្លន់មានការថយចុះ រៀងរាល់ឆ្នាំឃុំបន្ទាយស្ទោងតែងតែទទួលបានចំណាត់ថ្នាក់លេខ1នៅទូទាំងខេត្តកំពង់ធំ អំពីការអនុវត្តន៏គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ព្រមទាំងបានទទួលរង្វាន់សរសើរលឹកទឹកចិត្តពីរាជរដ្ឋាភិបាលថែមទៀតផង ។asset-6
ក្នុងឳកាសជាមួយគ្នានោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានផ្តាំផ្ញើរនូវចំនុចសំខាន់ៗ ឲ្យប្រជា ការពារទាំងអស់ គោរពវិន័យ និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ ឃុំសង្កាត់តាមរចនាសម្ព័ន្ឋ និងត្រូវធ្វើអ្វីឲ្យប្រាស់ចាកពីច្បាប់ មានការពិនិត្យពិចារណា ឲ្យបានល្អិតល្អន់នូវប្រភពព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាន តាមបណ្តាញហ្វេសប៊ុក ឬការឆ្លើយឆ្លងក្នុងវិទ្យុ ជៀសវាងព៌ត៌មានមិនពិត និងព័ត៌មានធ្វើឲ្យមានការយល់ ច្រឡំនិងក្នុងសហគម ព្រោះក្នុងនាមជាប្រជាការពារត្រូវបានចាត់ទុកជាយុទ្ធជនគំរូបើយើងនិយាយខុស ប្រជាពលរដ្ឋក៏ខុសតាមដែរ។ ដោយ ប៊ុន រដ្ឋាasset-3 asset-2