បែកធ្លាយមេព្រៃចាប់ឈើល្មើសច្បាប់១ឡានសាំយ៉ុងដែលគេដឹងថាជាសមត្ថកិច្ចម្នាក់នៅស្រុកវ៉ារិន

0

វេ ហាស៍

សៀមរាប៖ប្រភពច្បាស់ការណ៍បានទម្លាយឲ្យដឹងថា៖កម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាបសហការជាមួយប៉ូលិសស្រុកអង្គរធំបានធ្វើការស្ទាក់ចាប់រថយន្តសាំយ៉ុងដឹកឈើមួយគ្រឿងផ្ទុកឈើលេខ១គ្មានច្បាប់យកទៅរក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី។ហើយ14462803_304912946554964_7223286257926374973_nប្រភពបានខ្សឹបប្រាប់ថាឈើទាំងនេះជាឈើអាវុធហត្ថស្រុកវ៉ារិន។
ប្រតិបត្តិការឃាត់រថយន្តដឹកឈើនេះធ្វើឡើងនៅវេលាម៉ោង១៦និង៣០នាទីល្ងាចថ្ងៃទី០៤ខែតុលាឆ្នាំ២០១៦ក្នុងភូមិជប់ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។
យោងតាមប្រភពព័ត៌មានបានទម្លាយថានៅរសៀលថ្ងៃទី០៤ខែតុលានេះមានរថយន្តសាំយ៉ុងផ្ទុកឈើពេញប្រៀបដឹកចេញពីស្រុកវ៉ារិនឆ្លងកាត់ស្រុកអង្គរជុំឆ្ពោះមកចែកចាយក្នុងក្រុងសៀមរាបតែត្រូវបានចាប់នៅព្រំប្រទល់ស្រុកអង្គរធំតែម្តង។ប្រភពបន្តថាម្ចាស់ឈើគឺជានាយអាវុធហត្ថស្រុកវ៉ារិន។ហើយកន្លងទៅពុំមាននរណាហ៊ានចាប់នោះទេ។
ទាក់ទិនទៅនឹងករណីនេះដែរលោក ម៉ុង ប៊ុនលីម នាយផ្នែករដ្ឋបាលព្រៃ
ឈើបន្ទាយស្រីបានឲ្យដឹងនាព្រឹកថ្ងៃទី០៦នេះថា៖កម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាបសហការជាមួយប៉ូលិសស្រុកអង្គរធំបានធ្វើការស្ទាក់ចាប់រថយន្តសាំយ៉ុងដឹកឈើមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2H7907 ផ្ទុកឈើលេខ១ប្រភេទផ្ចឹក.សុក្រម.គ្មានច្បាប់ដែលមានឈើចំនួន៨៧ដុំស្មើនឹង៣,៤៥០ម៉ែត្រគូប។បច្ចុប្បន្ននេះវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីដើម្បីរង់ចាំម្ចាស់ឈើចូលខ្លួនមកដោះស្រាយតាមច្បាប់។លោកបន្តថា៖នៅពេលដែលសមត្ថកិច្ចកំពុងស្ទាក់ចាប់នោះអ្នកបើកបររថយន្តល្មើសបានគេចខ្លួនបាត់។លោកបន្តថាទោះបីគេចខ្លួនក៏ដោយនេះមិនមែនជាឈើគ្រញូងនោះទេចឹងបើគាត់នៅក៏មិនអាចឃាត់ខ្លួនគាត់បានដែរដោយគ្រាន់តែផាកពិន័យតាមច្បាប់អន្តរកាល។
យ៉ាងនេះក្តីគេបានសង្កេតឃើញថាការដឹកជញ្ជូនឈើនៅស្រុកវ៉ារិនត្រូវមានសន្ទុះឡើងវិញហើយដូចទឹកបាក់ទំនប់ហើយការដឹកឈើនោះទៀតសោតភាគច្រើនគឺជាសមត្ថកិច្ចផងដែរ៕

14462803_304912946554964_7223286257926374973_n 14470377_304912929888299_8072702075532861930_n